ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងទេសចរណ៍គ្រោងរៀបចំទីផ្សារទេសចរណ៍ខេត្តព្រះសីហនុជាទីផ្សារអាស៊ាននិងអឺរ៉ុប

ភ្នំពេញ៖ ក្រសួងទេសចរណ៍និងវិស័យឯកជនពិភាក្សាគ្នាអំពីប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុដោយកំណត់យកទីផ្សារអាស៊ាននិងអឺរ៉ុប ជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេសម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។ ក្រៅពីនេះខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការទាញយកទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើន និងត្រូវរៀបចំទេសចរណ៍មូស្ល៊ីមផងដែរ។

នៅក្នុងអង្គប្រជុំនៃអនុក្រុមការងារកំណត់ប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ រវាងអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារលោក សុខ សង្វារ ជាមួយវិស័យឯកជនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើនទៀត ប្រធានសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថាទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុក្នុងដំណាក់កាលនេះគឺជាទីផ្សារអាស៊ាន ព្រោះមានភាពងាយស្រួលបត់បែនក្នុងការធ្វើដំណើរជាមួយកម្ពុជា។ ក្រៅពីនេះមានទីផ្សារនៅអឺរ៉ុប បន្ទាប់ពីកម្ពុជាបានរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅខេត្តព្រះសីហនុកន្លងទៅនេះ។

លោកស្រី ក៏បានស្នើឲ្យស្ថាប័នពាក់ព័ន្ធសិក្សាបន្ថែមទៅលើការទាក់ទាញទេសចរណ៍តាមកប៉ាល់ឱ្យបានច្រើន ព្រោះកន្លងមកលោកស្រីមើលឃើញថាទោះបីជាមានកប៉ាល់ចូលចតនៅកំពង់ផែព្រះសីហនុក៏ដោយ ក៏មានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោកមកទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុតក្នុងការទស្សនាបើធៀបនឹងប្រទេសផ្សេង។ ទន្ទឹមនឹងនេះ លោកស្រីក៏បានស្នើឲ្យមានការអនុញ្ញាតទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរ ជាពិសេស ទេសចរណ៍តាមកប៉ាល់។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍លោក កាទើ មហាំម៉ាត់ណោសស្រ៊ី បានលើកឡើងអំពីការរៀបចំឲ្យមានទេសចរណ៍មូស្ល៊ីមមកខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ទេសចរណ៍មូស្ល៊ីធ្វើដំណើរច្រើនលើពិភពលោក ហើយប្រទេសនៅអាស៊ានក៏មានទេសចរណ៍មូស្ល៊ីមច្រើនដែរ។ ការរៀបចំតម្រូវការចាំបាច់នានាសម្រាប់មូស្ល៊ីម ដូចជាភោជនីយដ្ឋានហាឡាល់ សហគមន៍មូស្ល៊ីមជាដើម នឹងជួយឲ្យមានការទាក់ទាញទេសចរណ៍មូស្ល៊ីបានច្រើន។ លោកស្នើឲ្យមានការបណ្តុះបណ្តាលអាជីវករ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យយល់ដឹងពីទេសចរណ៍មូស្ល៊ីមផងដែរ។

ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុលោក វណ្ណ សុខហេង បានលើកឡើងថាកន្លងមកក្រុមការងាររបស់លោកធ្លាប់បានទាក់ទងជាមួយប្រទេសជិតខាងគឺ ថៃ វៀតណាម និងឡាវ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក តែត្រូវអាក់ខានដោយសារកូវីដ-១៩ ខណៈក្រុមការងារលោកនឹងជំរុញក្រុមនេះឲ្យដំណើរការឡើងវិញ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សុខ សង្វារ បញ្ជាក់ថាវិស័យទេសចរណ៍ចាំបាច់ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជន ទើបអាចជោគជ័យទៅបាន ហើយលោកសង្ឃឹមថាវិស័យឯកជននឹងបន្តគាំទ្រចូលរួមយោបល់ល្អៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក