ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសារព័ត៌មានដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ប្រទេសកម្ពុជាបន្តពង្រឹងរាល់កិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកគ្រប់វិស័យជាមួយប្រទេសវៀតណាម ជាពិសេសវិស័យព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឆ្លើយតបជាមួយក្រុមប្រឆាំង ដែលមានបំណងចង់បំបែកបំបាក់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងឱកាសបំពេញបេសកកម្មការងារការទូតនៅកម្ពុជារបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ហ្វីតាំង ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅទីស្តីការក្រសួងព័ត៌មាន។

តាមការឲ្យដឹងរបស់លោក ជ្រីម ឆេងលីម ដែលជាអ្នកបកប្រែក្នុងកិច្ចពិភាក្សានេះបានឲ្យដឹងថា ភាគីវៀតណាម បានធ្វើការជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងគណ:ប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងព័ត៌មានប្រទេសទាំងពីរក៏ដូចជាអ្នកសារព័ត៌មានផងដែរ ។

លោក ង្វៀន ហ្វីតាំង លើកឡើងថានៅក្នុងអាណត្តិការងារការទូតនេះ លោកនឹងប្រឹងប្រែងធ្វើឲ្យរាល់កិច្ចសហការលើវិស័យព័ត៌មាននៃប្រទេសទាំងពីរដែលមានស្រាប់កាន់តែរឹងមាំបន្តទៅមុខទៀត។

ឯកអគ្គរដ្ឋទូតរូបនេះ បានស្នើឲ្យមានការជំរុញការផ្លាស់ប្តូរឯកសារផ្សព្វផ្សាយពីគ្នាទៅវិញទៅមក ក្នុងទិសដៅប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការពង្រឹងកិច្ចសហការរវាងប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរដើម្បីឲ្យប្រជាជនវៀតណាម និងប្រជាជនកម្ពុជាកាន់តែជិតស្និទ្ធជាមួយគ្នា ជាពិសេសគឺទិសដៅនៃការផ្លាស់ប្តូរការផ្សាយពីប្រពន្ធ័អាណាឡូកទៅឌីជីថល។

ឆ្លៀតក្នងឱកាសនេះលោកខៀវ កាញារីទ្ធ បានស្នើដល់ភាគីវៀតណាមជួយធ្វើការសម្របសម្រួលភាគីកម្ពុជាខាងផ្នែកបច្ចេកទេស និងយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២នេះ ដើម្បីទុកជាបទពិសោធន៍នៅពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។

តាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ភាគីវៀតណាមតែងតែបានគាំទ្រដល់ដំណើរការស្ដារ និងអភិវឌ្ឍន៍ប្រទេសម្ពុជាតាំងពីដើមរហូតមដល់បច្ចុប្បន្ននេះ ហើយក្នុងនោះក៏បានជួយច្រើននៅលើវិស័យព័ត៌មាន ដោយបានធ្វើការបណ្តុះបណ្តាលខាងផ្នែកព័ត៌មាន និងផ្នែកបច្ចេកទេស រួមទាំងបានផ្តល់នូវឧបករណ៍សម្ភារៈ ម៉ាស៊ីនផ្សាយវិទ្យុ និងទូរទស្សន៍ ដល់ក្រសួងព័ត៌មានកម្ពុជា ដើម្បីតម្លើងនៅតាមបណ្តាខេត្ត រាជធានីផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក