ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាករទឹកថាការខ្វះខាតទឹកនៅតំបន់មួយចំនួនមកពីការពង្រីករាជធានីភ្នំពេញ និងការស្រកចុះនៃទឹកទន្លេមេគង្គ

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោក ឡុង ណារ៉ូ អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅទីក្រុងចូលរួមសន្សំសំចៃទឹកកុំប្រើប្រាស់ខ្ជះខ្ជាយដើម្បីឱ្យអ្នកដែលរស់នៅជាយទីក្រុងមានទឹកប្រើប្រាស់នៅរដូវប្រាំងឆ្នាំនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» លោក ឡុង ណារ៉ូ បានឱ្យដឹងថា ការប្រើប្រាស់ទឹកក្នុងរាជធានីភ្នំពេញពីកើតទៅលិចពីទន្លេមេគង្គរហូតដល់កំបូលប្រមាណជា ២០គីឡូម៉ែត្រ ដូច្នេះទើបពេលខ្លះព្រឹកបានទឹកទៅដល់តំបន់ជាយក្រុង ដោយសារតែទឹកនៅទីក្រុងសម្ពាធខ្ពស់មានការប្រើប្រាស់ច្រើន។

បើតាមលោក ឡុង ណារ៉ូ តាមការសិក្សាមនុស្សម្នាក់នៅភ្នំពេញប្រើប្រាស់ទឹកប្រមាណ ២៨០លីត្រក្នុងមួយថ្ងៃ ដែលជាទូទៅគួរតែប្រើតែ ១៥០លីត្រទេក្នុងមួយថ្ងៃ ។

លោកបានបន្តថា កត្តាឱ្យមានការខ្វះខាតទឹកប្រើប្រាស់ក្នុងរាជធានីភ្នំពេញមកពីកត្តាពីរគឺ ការបន្ថែមឃុំចូលក្នុងរាជធានីភ្នំពេញ និងការស្រកចុះនៃទឹកទន្លេមេគង្គខុសប្រក្រតី។

លោកបន្ថែមថា៖ «គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញកាលមុនគឺធានាបានការផ្គត់ផ្គង់ ១០០% ហើយតែដោយសារការកាត់ឃុំចូលជារាជធានីភ្នំពេញបន្ថែម ហើយយើងមិនបានសិក្សារាប់បញ្ជូលឃុំ ២០ទៀតបន្ថែមទើបធ្វើឱ្យខ្វះ ធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតធ្លាក់ចុះមកនៅ ៨៥% និងពង្រីកមកដល់បច្ចុប្បន្នបាន ៩២ភាគរយ។ ទីពីរ នៅរដូវប្រាំងនេះ ទន្លេមេគង្គស្រកខុសពីភាពប្រក្រតីប្រមាណ ១ម៉ែត្រ។ ធម្មតានៅរដូវប្រាំងត្រូវទឹកទន្លេមេគង្គ ៣ម៉ែត្រសម្រាប់ការបូមយកមកផ្គត់ផ្គង់ប្រើប្រាស់ខណៈបច្ចុប្បន្ននេះនៅសល់តែ ២ម៉ែត្រទេ»។

បច្ចុប្បន្នរាជធានីភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបាន ៥៩២ពាន់ម៉ែត្រគូប លើរោងចក្រចំនួន ៤ខណៈតម្រូវបច្ចុប្បមានចំនួន ៨សែនម៉ែត្រគូប ហើយនៅឆ្នាំ២០៣០ ខាងមុខនេះសមត្ថភាពផលិតទឹកស្អាតរបស់រាជធានីភ្នំពេញនឹងកើនដល់ ១លាន ៨សែនម៉ែត្រគូប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក