ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងផ្លូវដែកធ្វើឡើងដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលចរាចរណ៍

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការគ្រប់គ្រងនិងបញ្ចៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉ាល់ ចន្ទតារា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងក្រុមការងារជំនាញភាគីពាក់ព័ន្ធ។

សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណង កំណត់យន្តការលើការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដាក់ចេញនូវវិធានការគត្តិយុត្តចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការពារ និងលុបបំបាត់បាតុភាពបំពានច្បាប់នានានៅតាមផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក។

យន្តការនេះនឹងបង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យនៅតាមដីចំណីផ្លូវដែក ព្រមទាំងរួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវដែក។

ក្រសួងសាធារណការបានបញ្ជាក់លើហ្វេសបុកផេករបស់ខ្លួនថា៖ «យន្តការនេះនឹងចូលរួមថែរក្សាបាននូវគុណភាពផ្លូវដែកឱ្យស្របតាមកម្រិតស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់ផ្លូវដែក រក្សាសណ្តាប់ធ្នាប់សាធារណៈ និង បង្កើនសោភ័ណភាពនៅតាមផ្លូវដែក»។

លោក ប៉ាល់ ចន្ទតារា បានផ្តល់យោបល់ និងអនុញ្ញាតឱ្យពិនិត្យពិភាក្សានូវទម្រង់រួមជាទូទៅ ព្រមទាំងលើកឡើងនូវចំណុចពាក់ព័ន្ធ និងមាត្រាសំខាន់ៗដែលចាំបាច់និងមិនចាំបាច់សម្រាប់រៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ មុននឹងឈានដល់ការពិភាក្សាទៅតាមមាត្រានីមួយៗនៅកិច្ចប្រជុំលើកក្រោយៗទៀត។

លោកបន្ថែមថា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននឹងចូលរួមក្នុងកិច្ចប្រជុំលើកក្រោយ ដើម្បីផ្តល់យោបល់ និងធាតុចូលពាក់ព័ន្ធពីការគ្រប់គ្រងដីចំណីផ្លូវថ្នល់និងផ្លូវដែក ការដោះស្រាយផលប៉ះពាល់ និងបទពិសោធន៍នៃការអនុវត្តកន្លងមកសម្រាប់រៀបចំសេចក្តីព្រាងអនុក្រឹត្យទាំងពីរ ទាំងការគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងដីចំណីផ្លូវដែកឱ្យបានទូលំទូលាយនិងស៊ីជម្រៅថែមទៀត។

គួររម្លឹកដែរថា កាលពីពេលកន្លងទៅធ្លាប់មានបញ្ហាគ្រោះថ្នាក់នៅលើផ្លូវរថភ្លើងជារឿយៗ។ កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ រថយន្តហ្វតមួយគ្រឿងក៏បានបុកជាមួយរថភ្លើងកំពុងធ្វើដំណើរផងដែរនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក