ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអាមេរិកថាលោកមិនខ្លាចក្នុងការធ្វើ «សង្គ្រាមនុយក្លេអ៊ែរ»

អន្តរជាតិ៖ ប្រធានាធិបតី Joe Biden បានធ្វើអធិប្បាយជុំវិញភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូជុំវិញវិបត្តិអ៊ុយក្រែននឹងកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរ ដោយនិយាថាជនជាតិអាមេរិកមិនមានហេតុផលណាមួយដែលត្រូវព្រួយបារម្ភអំពីហានិភ័យនៃជម្លោះបែបនេះ។

នៅពេលសួរដោយអ្នកសារព័ត៌មានថា តើអាមេរិកគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរដែរឬទេ លោក Biden បានឆ្លើយយ៉ាងខ្លីថា “ទេ”។ សំណួរនេះបានកើតមានឡើងខណៈពេលដែលលោក Biden និងស្ត្រីទីមួយ Jill Biden កំពុងដើរកាត់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទ ក្នុងព្រឹត្តិការណ៍ Black History Month នៅសេតវិមាន។

កាលលើកឡើងរបស់លោក ចូ បៃឌិន បានថ្លែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានដាក់កងកម្លាំងរបស់ប្រទេសលោកឱ្យប្រុងជើងការកម្រិតខ្ពស់ រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។

គួរបញ្ជាក់ដែរថា អាវុធនុយក្លេអ៊ែរសរុបរបស់រុស្ស៊ីមានច្រើនជាងអាមេរិកទៅទៀត ដោយរុស្ស៊ីមានមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រហែល ៦ ២៥០គ្រាប់ នេះបើយោងតាមសមាគមគ្រប់គ្រងអាវុធ ខណៈសហរដ្ឋអាមេរិកមានប្រមាណ ៥ ៥00ក្បាលគ្រាប់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក