ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជធានីភ្នំពេញជាប់លេខ២ ក្នុងការរក្សាមិនឱ្យទឹកស្អាតបាត់បង់ខ្លាំងនៅក្នុងតំបន់អាស៊ី

ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ បានឱ្យដឹងថារាជធានីភ្នំពេញជាទីក្រុងដែលជាប់លំដាប់ថ្នាក់លេខ២ ដែលអាចរក្សាមិនឱ្យមានទឹកស្អាតបាត់បង់ច្រើននៅក្នុងតំបន់អាស៊ីខណៈប្រទេសសិង្ហបុរីជាប់លំដាប់ថ្នាក់លេខ១។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» លោក ឡុង ណារ៉ូ បានបន្តថាកាលពីឆ្នាំ១៩៩៣ អត្រាទឹកបាត់បង់នៅភ្នំពេញក្នុង ១០០ម៉ែត្រគីប បានបាត់បង់អស់ ៧២ម៉ែត្រគីប ប៉ុន្តែបច្ចប្បន្ននេះក្នុង ១០០ម៉ែត្រគីបចំនួនដែលបាត់បង់មានមិនដល់ ១០ម៉ែត្រគីបនោះទេ។

លោកបានបន្តថា៖ «ធម្មតាអត្រាបាត់ទឹកនៅក្រោម ៥ម៉ែត្រគីបគឺល្អបំផុត ហើយសម្រាប់រាជធានីភ្នំពេញយើងបច្ចុប្បន្ននេះគឺជាប់លេខ២ នៅអាស៊ីដែលទឹកស្អាតបាត់បងតិចជាងគេខណៈលេខ១ គឺប្រទេសសិង្ហបុរី»។

លោកបានឱ្យដឹងដែរថា កត្តាដែលធ្វើឱ្យការបាត់បង់មានការធ្លាក់ចុះនេះក៏ដោយសារតែរដ្ឋាករទឹកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទាន់ពេលវេលាលើការជួសជុល និងការចូលរួមពលរដ្ឋ។

បច្ចុប្បន្នរាជធានីភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបាន ៥៩២ពាន់ម៉ែត្រគីប លើរោងចក្រចំនួន៤ ហើយនៅឆ្នាំ២០៣០ ខាងមុខនេះសមត្ថភាពផលិតទឹកស្អាតរបស់រាជធានីភ្នំពេញនឹងកើនដល់ ១លាន ៨សែនម៉ែត្រគីប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក