BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣១៣ករណីថ្មី (ឆ្លងថ្មីសហគមន៍២៨៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ៤០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣០,៥៨៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៣២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៤,១៧៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៧៦៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ៩,២៤១ករណី(ជាប្រភេទអូមីក្រុង) ៕