ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-តួកគី ដាក់គោលដៅជំរុញពាណិជ្ជកម្មឱ្យបាន ១ពាន់លានដុល្លារអាមេរិកក្នុងឱកាសកម្ពុជាបើកស្ថានទូតនៅក្រុងអង់ការ៉ា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងតួកគី ប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែងដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យស្របតាមសក្ដានុពលសេដ្ឋកិច្ចដែលមាននៅក្នុង ប្រទេសទាំងពីរ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់សាធារណរដ្ឋតួកគី។

ក្នុងដំណើរទស្សនកិច្ចនោះរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសតួគីលោក Mevlút çavusoglu បានបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ នយោបាយលើកទី៣ រវាងក្រសួងការបរទេសទាំងពីរនាពេលខាងមុខ និងបានឯកភាពគា្នបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតសភាបន្ថែមទៀត តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសភា។

ជាមួយគ្នានោះ រដ្ឋមន្ត្រីទាំងពីរក៏បានបង្ហាញពីឆន្ទៈនៅក្នុងការស្វែងរក និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យពាណិជ្ជកម្ម អប់រំ បណ្ដុះបណ្ដាល សុខាភិបាល វាយនភណ្ឌ ដឹកជញ្ជូន សំណង់ ថាមពល កសិកម្ម ជួសជុលនិងថែទាំទេសចរណ៍ និងការដោះមីនផងដែរ។

យោងតាមគេហទំព័រ tradingecomic ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា-តួគី មានទំហំប្រមាណ ១៩លានដុល្លារអាមេរិកប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការប្ដេជ្ញាជំរុញពាណិជ្ជកម្មនេះធ្វើឡើងស្របពេលដែលកម្ពុជាបើកសម្ពោធជាផ្លូវការនូវស្ថានទូតរបស់ខ្លួននៅទីក្រុងអង់ការ៉ា ប្រទេសតួគីជាផ្លូវការ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតជាមួយគ្នា២៨ឆ្នាំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក