កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីកា.ប់យកម៉ូតូ នៅក្រុងបានលុង, ជនសង្ស័.យ៣នាក់ ត្រូវចា.ប់ខ្លួនបាននៅក្រុងព្រះសីហនុ.! | សាឡ់ងដឹកខ្សាច់មួយគ្រឿង បានលិចក្នុងសមុទ្រ មនុស្ស ៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព | ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា តុលាការចាត់ការសំណុំរឿងគ្រឿងញៀនសរុបចំនួន ៩៣ករណី មានជនសង្ស័យចំនួន ២៣០នាក់ | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងដឹកនាំធ្វើសន្និសីទសារព័ត៌មានមួយជុំវិញករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា | ប្រធានព្រឹទ្ធសភាសម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ | ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា |

រដ្ឋបាលខេត្តមណ្ឌលគិរីគ្រោងដាក់តំបន់រ៉ែមាសឱ្យភ្ញៀវទេសចរទៅលេងកម្សាន្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរីសហការជាមួយវិស័យឯកជន គ្រោងរៀបចំកែលម្អតំបន់រ៉ែមាស សម្រាប់ឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តដើម្បីស្វែងយល់ពីសោភ័ណភាពនៅទីនោះ។

អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក ហៀក សុផាន បានឱ្យវិទ្យុជាតិថា ដើម្បីឱ្យអ្នកទេសចរដែលមកលេងខេត្តមណ្ឌលគិរី មានកន្លែងកម្សាន្តកាន់តែសម្បូរបែបនិងបង្កើនស្នាក់នៅបានយូរអង្វែង អាជ្ញាធរខេត្តគ្រោងសហការជាមួយក្រុមហ៊ុនរើណេរហ្សង់ក្នុងការរៀបចំតំបន់រ៉ែមាសឱ្យទៅជាកន្លែងសម្រាប់អ្នកទេសចរចូលសម្រាកកម្សាន្តនិងទស្សនាពីការរុករករ៉ែតាំងពីដំណាក់កាលដំបូងរហូតឈានទៅចម្រាញ់ចេញជាមាសដុំដែលគេច្នៃទៅជាគ្រឿងអលង្ការដ៏មានតម្លៃ ពិសេសជាងនោះមានអ្នកនាំភ្ញៀវចាំពន្យល់ពីការចម្រាញ់រ៉ែមាសផងដែរ។

លោកបញ្ជាក់ថា ទៅថ្ងៃអនាគតនៅតំបន់នោះនឹងមានឱកាសការងារដល់ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។ គួរជម្រាបថា ក្រុមហ៊ុនរើណេហ្សង់ គឺជាក្រុមហ៊ុនទី១ ដែលបានចាប់ផ្ដើមផលិតមាសជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក