ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

USAID ផ្ដល់មូលនិធិ ១៥លានដុល្លារ ជួយកម្ពុជាលើការអភិវឌ្ឍន៍ជំនាញការងារឌីជីថល

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅប៊ឺកលី បានប្រកាសអនុវត្តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលដែលមានមូលនិធិ ១៥លានដុល្លារអាមេរិក។

គម្រោងនេះត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងផ្តល់ឱ្យយុវជនកម្ពុជា នូវជំនាញក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល។

លោកឯកអគ្គរដ្ឋទូតលើកឡើងថា សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងប៊ឺកលីនឹងអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលរយៈពេល ៥ឆ្នាំរួមជាមួយនឹងស្ថាប័នដៃគូកម្ពុជាជាច្រើន។ លោកបន្តថា គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជន និងអ្នកជំនាញរបស់កម្ពុជាអាចពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោកដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងត្រូវការជំនាញការងារឌីជីថល។

គម្រោងថ្មីនេះនឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សានិងកម្មវិធីនានាសម្រាប់និស្សិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍។ គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន ដោយបង្កើតឱកាសការងារ តាមរយៈការចុះកម្មសិក្សាក្នុងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងអាចផ្តល់អាទិភាពខ្ពស់លើបរិយាប័ន្ន ដើម្បីធានាថាយុវជនមកពីគ្រប់មជ្ឈដ្ឋាន អាចទទួលបានឱកាសដែលគម្រោងនេះនឹងផ្តល់ឱ្យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យកាលីហ្វ័រញ៉ាប៊ឺកលី គឺជាសាកលវិទ្យាល័យស្រាវជ្រាវដ៏ល្បីមួយនៅលើពិភពលោក ដែលមានមហាវិទ្យាល័យ និងសាលារៀនចំនួន១៤។ អតីតនិស្សិតនៃសាកលវិទ្យាល័យនេះ ត្រូវបានទទួលស្គាល់លើជំនាញសហគ្រិនភាពរបស់ពួកគេដោយបានបង្កើតក្រុមហ៊ុនល្បីៗជាច្រើនដូចជា Apple, Tesla, Intel, eBay, SoftBank, AIG និង Morgan Stanley៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក