អន្តរជាតិ៖ សំណួរសំខាន់នៃការចរចាសម្រាប់ក្រុងគៀវ ដែលនឹងត្រូវជជែកជាមួយរុស្សី មានការសម្រេចបទឈប់បាញ់ភ្លាមៗ និងការដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន ខណៈការិយាល័យប្រធានាធិបតី Zelensky បានប្រកាសថាការចរចាសន្តិភាពចាប់ផ្តើមនៅក្នុងប្រទេសបេឡារុស្ស។
គណៈប្រតិភូអ៊ុយក្រែនបានធ្វើដំណើរមកតាមឧទ្ធម្ភាគចក្រពីរគ្រឿង ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងាររុស្ស៊ី Ria Novosti ។
គណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការរបស់ប្រធានាធិបតី Vladimir Putin និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានមកដល់ទីក្រុង Gomel ភាគខាងកើតប្រទេសបេឡារុសកាលពីថ្ងៃសៅរ៍។ មន្ត្រីអ៊ុយក្រែនដំបូងបានបដិសេធមិនបញ្ជូនគណៈប្រតិភូទៅប្រទេសបេឡារុស្ស ដោយលើកហេតុផលថា វាមិនសមរម្យក្នុងកិច្ចពិភាក្សានៅក្នុងប្រទេសនេះ ចាប់តាំងពីកងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើការវាយប្រហារ។
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតី Volodymyr Zelensky នៃប្រទេសអ៊ុយក្រែន និង Alexander Lukashenko នៃប្រទេសបេឡារុស្ស កាលពីថ្ងៃសៅរ៍ ទីក្រុង Kiev បានយល់ព្រមលើកិច្ចចរចា៕