ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋអ៊ុយក្រែនភៀសខ្លួនចេញពីប្រទេសមានជាង៣០ម៉ឺននាក់

អន្តរជាតិ៖ យោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឱ្យដឹងថាគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ពលរដ្ឋអ៊ុយក្រែនចំនួន ៣៦៧ ៨៩៣នាក់ បាននាំគ្នាភៀសខ្លួនចេញពីប្រទេសរបស់ពួកគេខណៈដែលរុស្ស៊ីបើកការវាយប្រហារពីភាគខាងកើតមក។

អ្នកភៀសខ្លួនទាំងនោះធ្វើដំណើរភាគច្រើនទៅប្រទេសប៉ូឡូញដែលមានចំនួន ១៥៦ ៣០០នាក់ ប្រទេសហុងគ្រី ៧១ ១៥៨នាក់ ប្រទេសរ៉ូម៉ានី ៤៣ ១៨៤នាក់ ប្រទេសម៉ូលដូវ៉ា ៤១ ៥២៥នាក់ ប្រទេសស្លូវ៉ាគី ១៧ ៦៤៨នាក់ ប្រទេសបេឡារុស ២៦៣នាក់ និងឡាទ្វីមាន ១៦៣នាក់ និងប្រទេសផ្សេងទៀតចំនួន ៣៧ ៦៥២នាក់។

ការភៀសខ្លួនរបស់ពលរដ្ឋអ៊ុយក្រែនធ្វើឡើងតាំងពីថ្ងៃទីព្រហស្បត្តិ៍សប្ដាហ៍មុនដែលជាការវាយប្រហារដំបូងរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនមកម្លេះ។ មនុស្សស្រី និងកុមារបានភៀសខ្លួនខ្លួនជាបន្តបន្ទាប់ ខណៈបុរសដែលមានអាយុពី១៨ ដល់៦០ឆ្នាំ ត្រូវនៅក្នុងប្រទេសដើម្បីប្រឈមនឹងការវាយលុករបស់រុស្ស៊ី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក