ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ដល់ទៅ ២០%ក្នុងមួយឆ្នាំ

មូស្គូ៖ ធនាគារនៃប្រទេសរុស្ស៊ីបានបង្កើនអត្រាការប្រាក់គោលដល់កម្រិតខ្ពស់បំផុតចំនួន ២០% ដែលស្ថាប័នហិរញ្ញវត្ថុបានប្រកាសនៅថ្ងៃចន្ទ។ ធនាគារកណ្តាលក៏បានលើកឡើងផងដែរថា ប្រជាជនរុស្ស៊ីនឹងត្រូវប្តូរប្រាក់ ៨០%នៃប្រាក់ចំណូលដែលទទួលបានជារូបិយប័ណ្ណបរទេសទៅជាប្រាក់រូលរបស់រុស្ស៊ី។

ចំណាត់ការនេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មហិរញ្ញវត្ថុដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រោយរុស្ស៊ីចូលលុកលុយអ៊ុយក្រែន។

ធនាគារកណ្តាលរុស្ស៊ីបាននិយាយថា វិធានការសង្គ្រោះបន្ទាន់គឺសំដៅផ្តល់ស្ថិរភាពហិរញ្ញវត្ថុ និងដើម្បីការពារពីការទម្លាក់តម្លៃ។ វិធានការបន្ថែមទៀតអាចនឹងត្រូវធ្វើដោយអាស្រ័យលើលក្ខខណ្ឌបរទេស និងក្នុងស្រុក និងកត្តាផ្សេងទៀត។

រុស្ស៊ីបានបើកការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយអះអាងថាវាជាវិធានការចាំបាច់ដើម្បីការពារការបង្ហូរឈាមដ៏ធំនៅពេលអនាគត។ ទីក្រុងមូស្គូបាននិយាយថា ការពង្រីកខ្លួនរបស់ណាតូចូលទៅក្នុងអ៊ុយក្រែន ហើយការបន្តវាយប្រហាររបស់ទីក្រុងគៀវប្រឆាំង នឹងតំបន់នៅភាគខាងកើត ដែលរុស្ស៊ីបានទទួលស្គាល់ថាជារដ្ឋអធិបតេយ្យកាលពីដើមសប្តាហ៍នោះ បានធ្វើឱ្យប្រទេសនេះមិនមានជម្រើសផ្សេងទៀតទេ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក