ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ស្ថានភាពពលរដ្ឋខ្មែរនៅអ៊ុយក្រែនស្ថិតនៅសុវត្ថិភាពជាធម្មតា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថាស្ថានភាពពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនគឺស្ថិតក្នុងស្ថានភាពធម្មតា និងកំពុងរស់នៅទីតាំងដែលមានសុវត្ថិភាព។

លោក ជុំ សន្ទរី បានបញ្ជាក់នៅថ្ងៃទី២៨ ខែកុម្ភៈថា៖ «តាមព័ត៌មានដែលស្ថានទូតទទួលបាន នៅថ្ងៃទី២៧ កុម្ភៈ ពួកគាត់ទាំងអស់គ្នា មានសុវត្ថភាពជាធម្មតាទេ។ ពួកគាត់ក៏បានអោយដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស»។

បច្ចុប្បន្នមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេនៅ Kharkov ចំនួន ៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់ ខណៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក