ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ទទួលបានការលើកទឹកចិត្តពីលោកស្រី ពេជ ចន្ទមុន្នី

ភ្នំពេញ : អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំគ្រូពេទ្យសម្តេចតេជោ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ និងបានណែនាំផ្ដាំផ្ញើក្រុមគ្រូពេទ្យទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពដើម្បីប្រយុទ្ធនឹងកូវីដ-១៩។ ការចុះសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា: ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ ធ្វើយ៉ាងណាដើម្បីបិទបញ្ជាប់ព្រឹត្តិការណ៍នេះឲ្យបានឆាប់រហ័ស។

លោកស្រី ពេជ ចន្ទមុន្នី តែមិនភ្លេចអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលទាំងអស់។

ភរិយាលោក​ ហ៊ុន​ ម៉ាណែត ​លោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែធ្វើការមិនខ្វល់ពីយប់ថ្ងៃដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញក្តីអំណរដល់បងប្អូនដែលបានជាសះស្បើយនិងជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក