ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកប្រាប់ពលរដ្ឋខ្លួនចាកចេញពីរុស្ស៊ីជាបន្ទាន់

មូស្គូ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីបានជំរុញឱ្យជនជាតិអាមេរិកចាកចេញពីប្រទេសរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ស្ថានទូតអាមេរិក បានកត់សម្គាល់ថា៖ «ចំនួនក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនបានសម្រេចលុបចោលជើងហោះហើរចូលនិងចេញពីប្រទេសរុស្ស៊ី ហើយប្រទេសជាច្រើនក៏បានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីដើម្បីឆ្លើយតបទៅនឹងការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន»។

ស្ថានទូតបានណែនាំថា ដោយគិតអំពីចំណុចនេះ ដើម្បីឱ្យពលរដ្ឋអាមេរិក គួរតែពិចារណាចាកចេញពីរុស្ស៊ីភ្លាមៗតាមជម្រើសជើងហោះហើរណាមួយដែលនៅតែមាន។

អាមេរិកក៏បានណែនាំ ឱ្យពលរដ្ឋអាមេរិកកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដោយសារតែភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយអ៊ុយក្រែន។

ជាមួយគ្នានេះផងដែរ រុស្ស៊ីក៏បានអំពាវនាវឱ្យពលរដ្ឋរុស្ស៊ីចាកចេញពីទឹកដីអឺរ៉ុបក្រោមហេតុផលដូចគ្នានេះ ដោយឱ្យប្រជាជនទាក់ទងមកស្ថានទូតដើម្បីចុះឈ្មោះខណៈរដ្ឋាភិបាលនឹងត្រៀមជើងហោះហើរដើម្បីទៅយក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក