ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោ ត្រូវបានបញ្ជាក់ថាពុំមានឆ្លងជំងឺកូវីដ-១៩នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើចត្តាឡីស័ក និងត្រលប់ធ្វើការងារធម្មតាឡើងវិញបន្ទាប់ពីការធ្វើតេស្តបញ្ជាក់ថាសម្ដេចអវិជ្ជមានកូវីដ-១៩។

សម្ដេចតេជោបានបញ្ជាក់ក្នុងហ្វេសបុកផេកផ្លូវការរបស់សម្ដេចថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្រោយពីការធ្វើតេស្តជាថ្មីម្តងទៀតខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩។ ហេតុដូចនេះខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័និងចេញធ្វើការងារធម្មតាឡើងវិញ។ សូមជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន»។

កាលពីថ្ងៃសុក្រសប្ដាហ៍មុននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចកំពុងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាព និងធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីសម្ដេចបានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកមានផ្ទុកជំងឺនេះ។ ទោះជាយ៉ាងណានៅថ្ងៃច័ន្ទនេះសម្ដេចបានបញ្ជាក់ហើយថាសម្ដេចពុំមានឆ្លងជំងឺនេះនោះទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក