លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន៥

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖

១,សុខ ថន ជួសជុលម៉ូតូ និងលក់គ្រឿងបន្លាស់ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១៩ ផ្លូវលេខ៣៥៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាជាងជួសជុលម៉ូតូ ធ្វើការនៅទីតាំងខាងលើនេះ។


២,ហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខA1Eo​ ផ្លូវលេខ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូនធ្វើការនៅទីតាំងខាងលើនេះ។


៣,ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលមានទីតាំងនៅផ្លូវលេខ៨៦ កែងផ្លូវលេខ​៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅផ្ញើអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយបុគ្គលិកខាងទទួលអីវ៉ាន់៣នាក់ ដែលបានប៉ះពាល់ផ្ទាល់នៅមិនទាន់បានយកសំណាកទេគិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។


៤,អេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០៨ ​ផ្លូវលេខ១៧២ ​សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះហើយអ្នកលក់នៅទីតាំងនេះមិនទាន់បានយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។


៥,មជ្ឈមណ្ឌលសេវាកម្ម​ LG (LG Brand Shop) សាខាផ្សារដើមគ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីរេត (២១៧) សង្កាត់បឹងសាឡាង ​ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។


អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក