ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃបើកជើងហោះហើរទៅមកពីបាងកក-សៀមរាបនៅដើមខែមីនា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃនឹងចាប់ផ្តើមបើកជើងហោះហើរទៅមកពីបាងកក-សៀមរាប ឡើងវិញចាប់ពីថ្ងៃទី៣ ខែមីនា ២០២២។

តាមរយៈការផ្សព្វផ្សាយនៅលើទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមបើកការហោះហើរឡើងវិញពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាប ទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២តទៅ។

ក្រសួងទេសចរណ៍បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់ប្រទេសថៃមួយនេះនឹងបើកការហោះហើរត្រង់២ជើងក្នុង១សប្តាហ៍។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេសចរអន្តរជាតិមកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

ក្រសួងបានបន្តថា ដោយអត្រានៃការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ទូទំាងប្រទេសកម្ពុជា សម្រេចបានប្រមាណជាង៩០%នៃចំនួនប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក