អង់ការ៉ា៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួគីជាផ្លូវការ បន្ទាប់ពីបង្កើតទំនាក់ទំនងជាមួយគ្នា២៨ឆ្នាំ។
នៅក្នុងកម្មវិធីសម្ពោធមានការចូលរួមកាត់ខ្សែរបូពីសំណាក់ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី លោក Mevlüt Çavuşoğlu ព្រមទាំងមន្ត្រីប្រតិភូផ្សេងទៀត។
គួរបញ្ជាក់ដែរថា ទំនាក់ទំនងការទូតរវាងកម្ពុជា-ទួរគី នៅកម្រិតគណៈប្រតិភូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៧ ហើយមកដល់ឆ្នាំ២០១៣ ទើបប្រទេសទួរគីបានបង្កើតស្ថានទូតរបស់ខ្លួនក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាជាផ្លូវការ។ ក្រោយពីសង្រ្គាមរាំរ៉ៃ កម្ពុជាក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយតួគីក្នុងឆ្នាំ១៩៩៤ ហើយមកដល់ឆ្នាំ ២០២២ ដែលមានរយៈពេល ២៨ឆ្នាំ កម្ពុជាបានសម្ភោធអគារស្ថានទូតផ្លូវការនៅក្រុងអង់ការ៉ា៕