ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៊ីកម្ទេចយន្តហោះខ្នាតយក្សធំជាងគេក្នុងពិភពលោករបស់អ៊ុយក្រែន

អន្តរជាតិ៖ យន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក ដែលជារបស់អ៊ុយក្រែនផលិត ឈ្មោះAntonov-225 Mriya ត្រូវបានដុតបំផ្លាញនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើអាកាសយានដ្ឋាន Hostomel ក្បែរទីក្រុងKyiv។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននៅលើទំព័រ Fabebook របស់ខ្លួន។

ក្រុមហ៊ុនផលិតសព្វាវុធរបស់រដ្ឋអ៊ុយក្រែន Ukroboronprom បាននិយាយថា ដើម្បីជួសជុលយន្តហោះនេះឡើងវិញ នឹងត្រូវចំណាយអស់ជាង ៣ពាន់លានដុល្លារ និងប្រើពេលយូរ។

យន្តហោះធំជាងគេលើពិភពលោកនេះឈ្មោះថា Mriya ដែលមានន័យថា សុបិនជាភាសាអ៊ុយក្រែនត្រូវបានសាងសង់នៅសហភាពសូវៀតក្នុងឆ្នាំ១៩៨៨ ដែលយន្តហោះនេះត្រូវបានផលិតឡើងដើម្បីទុកដឹកជញ្ជូនទំនិញផ្សេងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក