BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៥៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៤ករណី ខណៈអ្នកជំងឺ ៤១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣០,២៧៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៣២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៣,៧៧២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៧៣៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ៨,៩៥៦ករណី(ជាប្រភេទអូមីក្រុង) ៕