ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្ស៊ីត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទឹកដីអឺរ៉ុបទាំងអស់

មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងរៀបផែនការជម្លៀសពលរដ្ឋចេញពីទ្វីបអឺរ៉ុបបន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ ចំពេលមានសង្រ្គាមរវាងទីក្រុងម៉ូស្គូជាមួយទីក្រុងគៀវ។

ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ និងទីភ្នាក់ងារទេសចរណ៍សហព័ន្ធរបស់រុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងធ្វើការជាមួយក្រសួងការបរទេសរុស្ស៊ី ដើម្បីជម្លៀសប្រជាជនរុស្ស៊ីចេញពីបណ្តាប្រទេសអឺរ៉ុប ខណៈដែលពួកគេបន្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយកាត់ផ្តាច់យន្តហោះរុស្ស៊ីចេញពីដែនអាកាសរបស់ពួកគេ។

តាមប្រភពដដែលបានឱ្យដឹងថា ការងារដើម្បីរៀបចំការជម្លៀសពលរដ្ឋរុស្ស៊ីពីបណ្តាប្រទេសអឺរ៉ុបកំពុងត្រូវបានអនុវត្តដោយទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ រួមជាមួយក្រសួងការបរទេសរុស្ស៊ី និងទីភ្នាក់ងារទេសចរណ៍សហព័ន្ធ។

ទីភ្នាក់ងារទាំងនោះបានណែនាំប្រជាជនរុស្ស៊ីនៅអឺរ៉ុបឱ្យចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទរបស់ក្រសួងការបរទេសរុស្ស៊ី។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅអឺរ៉ុបបានបិទដែនអាកាសរបស់ពួកគេរួចហើយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ក៏ដូចជាយន្តហោះឯកជនពីប្រទេសរុស្ស៊ី។ ថ្លែងកាលពីថ្ងៃអាទិត្យ ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បាននិយាយថា គោលដៅរបស់សហភាពអឺរ៉ុប គឺដើម្បីបិទយន្តហោះរុស្ស៊ីទាំងអស់ មានន័យថាពួកគេនឹងមិនអាចហោះហើរពីលើប្លុកឬចុះចតនៅអាកាសយានដ្ឋានណាមួយនៅក្នុងតំបន់អឺរ៉ុបបានឡើយ។

កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ Aeroflot របស់រុស្ស៊ីបានប្រកាសថា ខ្លួនកំពុងលុបចោលជើងហោះហើរទាំងអស់ទៅកាន់អឺរ៉ុបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក