ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

YouTube កំពុងបិទមិនឱ្យប្រព័ន្ធផ្សព្វផ្សាយរុស៊្សី RT អាចរកប្រាក់ចំណូលនៅលើវេទិការបស់ខ្លួន

អន្តរជាតិ៖ ក្រុមហ៊ុន YouTube កំពុងចូលរួមជាមួយក្រុមហ៊ុន Meta ដើម្បីបិទស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលផ្តល់មូលនិធិដោយរដ្ឋពីការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ចំណេញនៅលើវេទិការបស់ខ្លួន។

ក្រុមហ៊ុនបានបិទការផ្សាយពាណិជ្ជកម្មរបស់សារព័ត៌មានរុស្សី RT និងគណនីរុស្ស៊ីមួយចំនួនទៀតកាលពីថ្ងៃសៅរ៍ នេះបើតាមការបញ្ជាក់របស់ YouTube ប្រាប់សារព័ត៌មានInsider។ ការដកនេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលអនុញ្ញាតឱ្យមានការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយពាក់ព័ន្ធនឹងការបើកការវាយប្រហារតាមអាកាសនៅទូទាំងប្រទេស និងការជំរុញកងកម្លាំងចូលទៅក្នុងរដ្ឋធានី Kyiv របស់ប្រទេស។

អ្នកនាំពាក្យបាននិយាយថា ក្រុមហ៊ុនក៏កំពុងស្ថិតក្នុងដំណើរការលុបវីដេអូរាប់ពាន់ ដែលបំពានគោលការណ៍របស់ YouTube ផងដែរ។

ក្រុមហ៊ុន YouTube ក៏បានលើកឡើងថា៖ «ដោយមើលឃើញពីកាលៈទេសៈ ក្នុងប្រទេសអ៊ុយក្រែន យើងកំពុងចាត់វិធានការមួយចំនួនហើយ។ យើងកំពុងផ្អាកសមត្ថភាពរកប្រាក់នៅលើ YouTube រួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ហើយដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាល យើងបានរឹតបន្តឹងការចូលប្រើ RT និងបណ្តាញមួយចំនួនផ្សេងទៀតនៅក្នុងអ៊ុយក្រែន»។

ការប្រកាសរបស់ក្រុមហ៊ុន YouTube ធ្វើឡើងស្របពេលដែលក្រុមហ៊ុន Meta បានធ្វើស្រដៀងគ្នានេះ ដែលដាក់កម្រិតប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ី ពីការរកប្រាក់លើមាតិកានៅលើ Facebook ។

ក្រុមហ៊ុន Meta បានប្រាប់ Insider កាលពីថ្ងៃសុក្រថា៖ «យើងកំពុងចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានមិនពិតលើបណ្តាញរបស់យើងនៅក្នុងតំបន់ និងបន្តពិគ្រោះយោបល់ជាមួយអ្នកជំនាញខាងក្រៅ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក