ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ ថាសង្គ្រាមអ៊ុយក្រែនមិនអាចបញ្ចប់ដោយបរិមាណូបានទេ

ភ្នំពេញ៖ ការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរសម្រាប់ធ្វើសង្គ្រាមមិនអាចបញ្ចប់សង្គ្រាមដូចសង្គ្រាមលោកលើកទី២នោះទេ។ នេះគឺជាការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាមួយពលរដ្ឋម្នាក់ដែលបានលើកឡើងក្នុងហ្វេសបុករបស់សម្តេចតេជោ អំពីសង្គ្រាមលោកលើកទី២ ដែលត្រូវបានបញ្ចប់ដោយគ្រាប់បែបនុយក្លេអ៊ែរ២គ្រាប់របស់អាមេរិកលើជប៉ុន។

សម្ដេចតេជោបានបញ្ចេញទស្សនៈ ថា៖ «បើចង់ធ្វើបែបនេះមិនមែនតែប្រទេសមួយត្រូវគ្រាប់បរិមាណូនោះទេ ប្រទេសអឺរ៉ុបភាគច្រើននិងអាចទាំងអាមេរិកទាំងរុស្ស៊ីសុទ្ធតែទទួលគ្រាប់បរិមាណូហើយសង្រ្គាមក៏មិនបញ្ចប់ដែរផ្ទុយទៅវិញសង្គ្រាមនេះនឹងរីករាលដាលទៅជាសង្គ្រាមលោកលើកទី៣ក៏ថាបាន» ។

កាលពីថ្ងៃអាទិត្យប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានបញ្ជាដល់កងទ័ពរបស់ខ្លួនត្រៀមខ្លួនចាំទទួលបញ្ជាក្នុងនោះក៏មានកងកម្លាំងគ្រប់គ្រងគ្រាប់បែបបរិមាណូផងដែរ។

សង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែបបរិមាណូ ២គ្រាប់នៅជប៉ុន ១នៅទីក្រុងណាហ្គាសាគី និងមួយទៀតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលធ្វើឱ្យជប៉ុនទម្លាក់អាវុធចុះចាញ់ និងប្រកាសបញ្ចប់សង្គ្រាមទាំងស្រុងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។

ដោយសារឥទ្ធិពលនៃគ្រាប់បែបបរិមាណូមានការបំផ្លាញខ្លាំង បានធ្វើឱ្យប្រទេសអភិវឌ្ឍន៍ជាច្រើនបានចាប់ផ្ដើមផលិត និងអភិវឌ្ឍន៍គ្រាប់បែកនេះរៀងខ្លួន។ បច្ចុប្បន្នពិភពលោកមានគ្រាប់បែបបរិមាណូជាង១ម៉ឺនគ្រាប់ ដែលកាន់កាប់ដោយសហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងជើង និងអ៊ីស្រាអ៊ែល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក