
មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៥លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៥៦៣,៥១២នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨៤៦,៤៥៧នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន ៦,៩៨១,៤៣៥នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើកទីបួនចំនួន ៩៣៩,០០៧នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅ ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០២,៣៩% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ៩៩,៨៨% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន ១០៦,៧៧% និងកុមារ៥ឆ្នាំសម្រេចបាន ១១៤,៣៩% និងកុមារអាយុ៣ឆ្នាំដល់ក្រោម៥ឆ្នាំបាន ២០,៥៧%។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៧១២,៤១៨ដូស ខណៈចាក់លើកទី២អស់ ៣,៥៥៩,៦៩៥ដូស ចាក់លើកទី៣អស់ ១៤៧,៩៦១ដូស និងចាក់លើកទី៤អស់ ៣,៧៨៥ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៧៨៦ដូស ចាក់លើកទី៣អស់ ៩៦៥,៣៥៦ដូស និងចាក់លើកទី៤អស់ ៦,៨៨១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៤,៥០៧ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,១២២,២៦៤ដូស ខណៈចាក់លើកទី២អស់ ៤,៩៤២,៨៥៧ដូស លើកទី៣អស់ ៣,០៨២,៩៨៨ដូស និងចាក់លើកទី៤អស់ ១១,៧៣៦ដូស។ វ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៣២០,៦៣៩ដូស និងចាក់លើកទី៤អស់ ១១៦ដូស។ វ៉ាកសាំងម៉ាក Moderna បានចាក់លើកទី៣ សរុបចំនួន ១៩១,៧១០ដូស និងចាក់លើកទី៤អស់ ១២៧,៥១២ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Netherlands) បានចាក់លើកទី៣ ២៥៩,៥៤៥ដូស និងចាក់លើកទី៤អស់ ១៤,០៣៥ដូស។ វ៉ាកសាំងម៉ាក Pfizer បានចាក់លើកទី៣ ១២,៥១៨ដូស និងចាក់លើកទី៤ សរុបចំនួន ៧២៨,៧២៤ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Poland) បានចាក់លើកទី៣ ១៩៧,៣៥៩ដូស និងចាក់លើកទី៤អស់ ៤៦,២១៨ដូស៕