
BREAKING NEWS: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩៩ករណីថ្មី ខណៈអ្នកជំងឺ ៥០២នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ២នាក់
ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩៩ករណីថ្មី ក្នុងនោះករណីនាំចូល ២៥ករណី ខណៈអ្នកជំងឺ ៥០២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ២៨.២៣៧នាក់ ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១៩៦នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២០.៩០០នាក់៕