លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

អ៊ុយក្រែនព្រមចរចាជាមួយរុស្ស៊ីនៅបេឡារុស

អន្តរជាតិ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy យល់ព្រមបញ្ជូនប្រតិភូទៅចរចាជាមួយនឹងរុស្ស៊ីលើទឹកដីប្រទេសបេឡារុសហើយ បន្ទាប់ពីលោក Zelenskyy ជួបសន្ទនាជាមួយនឹងប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko ។

លោក Zelenskyy បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «លទ្ធផលនៃការសន្ទនាជាមួយ Alexander Lukashenko ។ យើងបានព្រមព្រៀងគ្នាថា គណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយរុស្ស៊ីដោយគ្មានលក្ខខណ្ឌជាមុននៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស នៅតំបន់ទន្លេ Pripyat»។

បើតាមលោក Zelenskyy ប្រធានាធិបតីបេឡារុសបានសន្យាថាយន្តហោះទាំងអស់រួមទាំងឧទ្ធម្ភាគចក្រ និងមីស៊ីលដែលដាក់នៅលើទឹកដីបេឡារុស្សនឹងគ្មានសកម្មភាពទៀតទេនៅក្នុងពេលគណៈប្រតិភូចេញដំណើរចរចារ និងត្រឡប់មកវិញ។

ការចរចារវាងអ៊ុយក្រែននិងរុស្សីកាលពីដំបូងគ្រោងធ្វើនៅថ្ងៃសុក្រ ក៏ប៉ុន្តែទោះជាយ៉ាងណាភាគីអ៊ុយក្រែនបានបដិសេធមិនព្រមចរចាវិញ។ នៅថ្ងៃសៅរ៍ រុស្ស៊ីបានបន្ថែមសកម្មភាពយោធាបន្ថែមទៀតក្រោយពីប្រទេសអ៊ុយក្រែនបានបដិសេធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក