វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

BREAKING NEWS: ពូទីន ប្រាប់កម្លាំងគ្រប់គ្រងនុយក្លេអ៊ែរត្រៀមស្ដាប់បញ្ជា

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់លោក ឱ្យដាក់កងកម្លាំងត្រៀមរបស់រុស្ស៊ី ដែលសំដៅទៅលើអង្គភាពដែលរួមមានអាវុធនុយក្លេអ៊ែរផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ។

លោកប្រធានាធិបតី ពូទីន បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍លើកញ្ចក់ទូរទស្សន៍ជូនដល់ប្រជាជនថា៖ «ខ្ញុំបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដាក់កងកម្លាំងរារាំងរបស់កងទ័ពរុស្ស៊ីទៅជារបៀបពិសេសនៃការប្រយុទ្ធ»។

ទីក្រុងមូស្គូមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេទីពីររបស់ពិភពលោក និងឃ្លាំងផ្ទុកមីស៊ីលផ្លោងដ៏ធំ ដែលបង្កើតបានជាឆ្អឹងខ្នងនៃកងកម្លាំងយោធារបស់ប្រទេស។ ប្រទេសរុស្ស៊ីត្រូវបានគេប៉ាន់ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៦ពាន់ក្បាលគ្រាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក