វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ណាតូចាប់ផ្តើមប្រតិបត្តិការដឹកជំនួយនិងសព្វាវុធជួយអ៊ុយក្រែន

អន្តរជាតិ៖ សម្ព័ន្ធមិត្តណាតូកំពុងជំរុញការគាំទ្រលើអ៊ុយក្រែន ដោយសមាជិកណាតូយល់ព្រមលើជំនួយប្រឆាំងយោធា ដូចជា កាំភ្លើង កាំជ្រួច ផ្នែកហិរញ្ញវត្ថុ និង ជំនួយមនុស្សធម៌ដល់ទីក្រុងគៀវ។

គិតត្រឹមម៉ោង ២និង៣០នាទី (ម៉ោងនៅកម្ពុជា) មានប្រទេសជាច្រើនបានបញ្ជាក់ពីការផ្តល់ជំនួយមាន ប៉ូឡូញនឹងផ្តល់រថភ្លើងពិសេសមួយដើម្បីដឹកអ្នករបួសពីអ៊ុយក្រែនទៅកាន់មន្ទីរពេទ្យនានាក្នុងទីក្រុង Warsaw។

បារាំង នឹង បញ្ជូន ប្រេង និង ឧបករណ៍ ការពារ ទៅ អ៊ុយក្រែន ដោយវិមាន Élysée បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំមួយផ្នែកនៃក្រុមប្រឹក្សាការពារជាតិ ប្រទេសបារាំងនឹងបញ្ជូនការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់អ៊ុយក្រែន រួមជាមួយនឹងឧបករណ៍ការពារ ដើម្បីគាំទ្រការតស៊ូរបស់ប្រទេសចំពោះការឈ្លានពានរបស់រុស្ស៊ី។

ខណៈសេដ្ឋីអាមេរិក លោក Elon Musk នឹងផ្តល់សេវាអ៊ីនធឺណិតផ្កាយរណប SpaceX Starlink ដល់ប្រទេសអ៊ុយក្រែន។

ក្រៅពីនេះមាន អូស្ត្រាលី ដែលសន្យានឹងជួយ ផ្គត់ផ្គង់ សម្ភារៈ យោធា ដ៍ធំ ដល់ អ៊ុយក្រែនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក