BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៧២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ៤៧៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៩,៩២០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៣២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៣,៣៥៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៧២២ករណី និងឆ្លងសរុបក្នុងសហគមន៍ ៨,៦១៤ករណី(ជាប្រភេទអូមីក្រុង) ៕