ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្ស៊ីចោទអ៊ុយក្រែនថាកំពុងធ្វើសង្គ្រាមបែប «ភេរវករ»

មូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបញ្ជាក់ថា យោធារុស្ស៊ីដាច់ខាតមិនធ្វើការវាយប្រហារលើតំបន់លំនៅដ្ឋានពលរដ្ឋអ៊ុយក្រែននោះឡើយ ខណៈចោទកម្លាំងយោធាអ៊ុយក្រែនថាធ្វើសង្គ្រាមតាមបែបភារវកម្មប្រើប្រាស់លំនៅដ្ឋានពលរដ្ឋជាខែលកាលពារខ្លួន។

ថ្លែងក្នុងវីដេអូដែលបានបង្ហោះផ្សាយនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ លោក Igor Konashenkov បានលើកឡើងថាមេដឹកនាំអ៊ុយក្រែនកំពុងកុហកពលរដ្ឋរបស់ខ្លួនដោយបានប្រើប្រាស់ពលរដ្ឋជាខែលការពារខ្លួន។ លោកបន្ថែមថាក្នុងពេលដែលរុស្ស៊ីកំពុងវាយប្រហារអ៊ុយក្រែនដែលទំនងជាមានអាមេរិកនៅពីក្រោយបានចែកអាវុធយ៉ាងច្រើនសម្បើមដល់ពលរដ្ឋស៊ីវិល រួមទាំងបំពាក់អាវុធលើឡានធម្មតាដើម្បីធ្វើសង្គ្រាមទៀត។

លោកបន្ថែមថាមានការវាយប្រហារខ្លះគឺអ៊ុយក្រែនបានប្រើប្រាស់នាវាស៊ីវិលក្នុងការវាយប្រហារមកលើទ័ពរុស្ស៊ី និងអ្នកទោសសង្គ្រាមដែលរុស្ស៊ីចាប់បានដើម្បីចោទរុស្ស៊ីថាបានសម្លាប់អ្នកទោសសង្គ្រាម។

លោកថា៖ «ខ្ញុំសូមនិយាយម្តងទៀត! សកម្មភាពទាំងឡាយនេះគឺធ្វើឡើងដោយចេតនាចង់ឱ្យកម្លាំងរុស្ស៊ីវាយប្រហារលើទីតាំងស៊ីវិលទាំងនោះ។ មេដឹកនាំជាតិនិយមអ៊ុយក្រែនប្រើវិធីដូចគ្នានឹងភេរវករដែរ»។

លោកបានអំពាវនាវដល់ប្រជាជនអ៊ុយក្រែនងើបប្រឆាំងនឹងរដ្ឋាភិបាលលោក Zelenskyy ព្រោះអសមត្ថភាព និងគ្មានភាពក្លាហានក្នុងសង្គ្រាម។ លោកក៏អំពាវនាវដល់ពលរដ្ឋអ៊ុយក្រែនទាមទារទៅអាជ្ញាធររបស់ខ្លួនឱ្យដកអាវុធធុនធ្ងន់ទាំងអស់ចេញពីផ្ទះ និងតំបន់លំនៅដ្ឋានរបស់ពួកគេផងដែរ។

រុស្ស៊ីបានបើការវាយប្រហារទ្រង់ទ្រាយធំមកលើអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ដែលចេញពីភាគខាងជើង ខាងកើត និងខាងត្បូង ដែលជាការវាយប្រហារធំបំផុតមិនធ្លាប់មានបន្ទាប់ពីបញ្ចប់សង្គ្រាមសង្គ្រាមលោកលើកទី២។ ការវាយប្រហារនេះដោយរុស្ស៊ីចោទអ៊ុយក្រែនថាប្រព្រឹត្តិអំពើប្រល័យពូជសាសន៍មកលើអ្នកប្រើប្រាស់ភាសាររុស្ស៊ីនៅអ៊ុយក្រែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក