លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រុស្ស៊ីបញ្ជាទ័ពឱ្យវាយលុកបន្តទៀតក្រោយចោទអ៊ុយក្រែនថាបដិសេធការពិភាក្សា

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igov Konashenkov បានឱ្យដឹងថាដោយសារអ៊ុយក្រែនបដិសេធមិនធ្វើការចរចារក្នុងជម្លោះ ដូច្នេះក្រសួងការពារជាតិបានបញ្ជាឱ្យបង្កើនការវាយលុកគ្រប់ទិសបន្ថែមទៀតលើទឹកដីអ៊ុយក្រែន។

ក្នុងវីដេអូដែលបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ នៅលើហ្វេសបុកផេកផ្លូវការរបស់ក្រសួងការពារជាតិរស្ស៊ី លោក Igov Konashenkov បានឱ្យដឹងថា ពេលនេះកងកម្លាំងរុស្ស៊ីកំពុងវាយលុកបានដោយជោគជ័យជាបន្តបន្ទាប់លើកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតាមតំបន់សំខាន់ជាច្រើនក្នុងនោះក៏មានក្រុងគៀវផងដែរ។

លោកបានអំពាវនាវដល់ប្រជាជនអ៊ុយក្រែនងើបប្រឆាំងនឹងរដ្ឋាភិបាលលោក Zelenskyy ព្រោះអសមត្ថភាព និងយកពលរដ្ឋធ្វើជាខែលការពារខ្លួន។

លោកថា៖ «ការចូលរួមរបស់អ្នកជាតិនិយមជ្រុលបានយកពលរដ្ឋអ៊ុយក្រែនជាចំណាប់ខ្មាំងនឹងនាំឱ្យមានគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិតដោយជៀសមិនរួច។ យើងអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនបង្ហាញស្មារតី កុំចុះចាញ់នឹងការញុះញង់ទាំងនេះនៃរបបក្រុងគៀវ និងកុំធ្វើឱ្យខ្លួន និងមនុស្សជាទីស្រឡាញ់របស់អ្នករងទុក្ខដែលមិនចាំបាច់»។

ការអំពាវនាវនេះគឺបន្ទាប់ពីរុស្ស៊ីស៊ើបដឹងថា ទាហានអ៊ុយក្រែនបានដាក់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំបាញ់ចេញពីតំបន់លំនៅដ្ឋាន ឬផ្ទះរបស់ពលរដ្ឋធម្មតា មិនត្រឹមតែនៅក្រុងគៀវប៉ុណ្ណោះទេ តែនៅក្រុងផ្សេងទៀតផងដែរ។

រុស្ស៊ីបានបើការវាយប្រហារទ្រង់ទ្រាយធំមកលើអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ដែលចេញពីភាគខាងជើង ខាងកើត និងខាងត្បូង ដែលជាការវាយប្រហារធំបំផុតមិនធ្លាប់មានបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក