ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការបរទេសថាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនគឺមានសុវត្ថិភាពជាធម្មតា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យអ្នកសារព័ត៌មានដឹងថា បច្ចុប្បន្នមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេនៅ Kharkov ចំនួន ៧នាក់ នៅតំបន់ Kyiv ១១នាក់ និងនៅ Odessa ៥នាក់។

លោកបានឲ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ថ្វីត្បិតតែសង្គ្រាមបានធ្វើឲ្យពួកគេជួបការលំបាកខ្លះៗ ក្នុងជីវភាពរស់នៅ ជាពិសេសសំរាប់តំបន់ Kyiv តែពួកគាត់ទាំងអស់គ្នាមានសុវត្ថិភាពជាធម្មតាទេ ទន្ទឹមនឹងនោះក៏មានការព្រួយបារម្ភចំពោះអនាគតទៅមុខ។

លោកបន្ថែមថា៖ «រហូតពេលនេះ ការវាយប្រយុទ្ធគ្នា នៅមិនទាន់រាលដាលដល់តំបន់ដែលពួកគាត់រស់នៅនៅឡើយទេ។ ខ្ញុំបានសំរបសំរួលអោយមានទំនាក់ទំនងរវាងពលរដ្ឋខាងលើ ក្នុងនាមតំណាងអោយពលរដ្ឋទាំង ២៣គ្រួសារ ជាមួយស្ថានទូតកម្ពុជានៅទីក្រុងម៉ូស្គូរួចហើយ»។

បើតាមលោក ជុំ សន្ទរី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ហើយនិងស្ថានទូតកម្ពុជាប្រចាំនៅរុស្សី នឹងបន្តទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក