អ៊ុយក្រែន៖ តារាហូលីវូដ និងជាអ្នកដឹកនាំរឿង លោក Sean Penn កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីថតភាពយន្តឯកសារអំពីការលុកលុយរបស់រុស្ស៊ី នេះបើតាមសារព័ត៌មាន Kiev និង Hollywood Variety បានបញ្ជាក់។
រូបភាពដែលចេញផ្សាយដោយសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញឱ្យឃើញអ្នកឈ្នះពានរង្វាន់អូស្ការបានចូលរួមសន្និសីទសារព័ត៌មាននៅការិយាល័យប្រធានាធិបតីក្នុងទីក្រុងKyiv នៅពេលដែលយោធារុស្ស៊ីបានលុកលុយប្រទេស។
ក្នុងសេចក្ដីថ្លែងការមួយរដ្ឋាភិបាលអ៊ុយក្រែនបានលើកឡើងថា៖ «លោក Sean Penn បានបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនខណៈកំពុងមានការវាយប្រហារនេះលោកក៏មានវត្តមាននៅទីនោះផងដែរអ៊ុយក្រែនក៏សម្តែងការដឹងគុណចំពោះលោក Penn សម្រាប់ការបង្ហាញភាពក្លាហាន និងភាពស្មោះត្រង់បែបនេះ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថាលោក Penn ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនក្នុងខែវិច្ឆិកាម្តង ដោយបានជួបជាមួយយោធាក្នុងការរៀបចំសម្រាប់ភាពយន្តឯកសារ។
ប្រភពដដែលបានឱ្យដឹងថា៖ «លោក Sean Penn បង្ហាញពីភាពក្លាហានដែលអ្នកផ្សេងទៀត ជាពិសេសអ្នកនយោបាយនៅលោកខាងលិចមិនអាចធ្វើបាន»៕