អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បញ្ចេញប្រាក់ចំនួន ៣៥០លានដុល្លារជាបន្ទាន់ដល់ផ្នែកសន្តិសុខ និងការពារជាតិអ៊ុយក្រែន នេះបើយោងតាមអនុស្សរណៈថ្មីមួយដែលចេញផ្សាយដោយសេតវិមានកាលពីល្ងាចថ្ងៃសុក្រ។
នេះគឺជាការជួយលើកទី៣ហើយរបស់អាមេរិក យោងតាមមន្ត្រីរដ្ឋបាលម្នាក់បានឱ្យដឹងថា ការបញ្ជាទិញពីមុនមានតម្លៃ ៦០លានដុល្លារ និង ២៥០លានដុល្លារ ដែលដាក់ចំនួនសរុបកាលពីឆ្នាំមុនមានចំនួនជាងមួយពាន់លានដុល្លារ៕