វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ទ័ពរុស្ស៊ីចូលជិតដល់រដ្ឋធានីអ៊ុយក្រែនខណៈការចរចារកំពុងរៀបចំ

អ៊ុយក្រែន៖ រដ្ឋាភិបាលរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃសុក្របានបង្ហាញពីការបើកចំហសម្រាប់ការចរចាបើទោះបីជាអាជ្ញាធរនៅទីក្រុងគៀវ បានជំរុញពលរដ្ឋឱ្យជួយការពាររដ្ឋធានីពីការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅក្នុងវិបត្តិសន្តិសុខអឺរ៉ុបដ៏អាក្រក់បំផុតនេះ។

អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយផ្តល់នូវពន្លឺក្តីសង្ឃឹមសម្រាប់ផ្នែកការទូត ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីបានចាប់ផ្តើមមកលើអ៊ុយក្រែន។ កិច្ចពិភាក្សាគ្នានៅប៉ុន្មានម៉ោងខាងមុខនេះ លើពេលវេលា និងទីកន្លែងសម្រាប់កិច្ចពិភាក្សា។

វិមានក្រឹមឡាំងបានឱ្យដឹងថា ខ្លួនបានផ្តល់ការជួបប្រជុំគ្នានៅរដ្ឋធានី Minsk របស់ប្រទេសបេឡារុស្ស បន្ទាប់ពីអ៊ុយក្រែនបង្ហាញឆន្ទៈក្នុងការពិភាក្សាអំពីការប្រកាសខ្លួនជាប្រទេសអព្យាក្រឹត ប៉ុន្តែអ៊ុយក្រែនបានស្នើឱ្យទីក្រុងWarsaw របស់ប៉ូឡូញជាទីកន្លែង។ នេះបើតាមអ្នកនាំពាក្យរុស្ស៊ីលោក Dmitry Peskov។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា ការផ្តល់ជូនរបស់រុស្ស៊ីគឺជាការប៉ុនប៉ងធ្វើទំនាក់ទំនងការទូតនៅចុងកាំភ្លើង ហើយថាយោធារបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែកលើអ៊ុយក្រែន ប្រសិនបើចង់និយាយអំពីការចរចា។

ក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យពលរដ្ឋធ្វើគ្រាប់បែកសាំង ដើម្បីទប់ទល់នឹងការរុលទៅមុខនៃទ័ពរុស្ស៊ី ហើយកាលពីល្ងាចថ្ងៃសុក្រ សាក្សីបានរាយការណ៍ថា បានឮសំឡេងកាំភ្លើងធំ និងការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លាពីផ្នែកខាងលិចនៃទីក្រុង។ សំឡេងនៃការបាញ់កាំភ្លើងធំជាញឹកញាប់ ដែលទំនងជាមានចម្ងាយឆ្ងាយពីកណ្តាលក្រុងបានបន្តនៅព្រឹកថ្ងៃសៅរ៍នេះ។

ប្រធានាធិបតី Zelenskiy ថតរូបខ្លួនឯងជាមួយជំនួយការនៅតាមដងផ្លូវនៃរដ្ឋធានី ដោយប្តេជ្ញាការពារឯករាជ្យរបស់អ៊ុយក្រែន។

ក្នុងវីដេអូនោះលោកថា៖ «យប់នេះពួកគេនឹងបើកការវាយប្រហារ។ យើងទាំងអស់គ្នាត្រូវតែយល់ពីអ្វីដែលកំពុងរង់ចាំយើង។ យើងត្រូវតែស៊ូទ្រាំនៅយប់នេះ។ ជោគវាសនារបស់អ៊ុយក្រែនកំពុងត្រូវបានសម្រេចនៅពេលនេះ»។

គ្រួសារមួយចំនួននៅក្នុងទីជម្រកបន្ទាប់ពីទីក្រុងគៀវ ត្រូវបានវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយមីស៊ីល។ មនុស្សមួយចំនួនបានព្យាយាមយ៉ាងអស់សង្ឃឹមដើម្បីឡើងលើរថភ្លើងដែលមានកញ្ចប់ធ្វើដំណើរឆ្ពោះទៅទិសខាងលិច អ្នកខ្លះក្នុងចំណោមរាប់រយពាន់នាក់ដែលបានចាកចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកសុវត្ថិភាព នេះបើយោងតាមសេចក្ដីរាយការណ៍របស់អង្គការសហប្រជាជាតិ។

បន្ទាប់ពីការព្រមានជាច្រើនសប្តាហ៍ពីមេដឹកនាំលោកខាងលិចលើលទ្ធភាពផ្ទុះសង្គ្រាមជាមួយរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ពូទីន បានបញ្ចេញការវាយប្រហារលើអ៊យក្រែនតែម្ដង ពីភាគខាងជើង ខាងកើត និងខាងត្បូង ដែលជាការវាយប្រហារធំបំផុតនៅអឺរ៉ុបបន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ក្នុងឆ្នាំ១៩៩១។

លោកពូទីនបាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយសន្តិសុខរបស់រុស្ស៊ីថា៖ «ខ្ញុំសូមអំពាវនាវម្តងទៀតទៅកាន់បុគ្គលិកយោធានៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន កុំអនុញ្ញាតឱ្យពួកណាហ្ស៊ីនិយម និងអ្នកជាតិនិយមជ្រុលអ៊ុយក្រែន ប្រើប្រាស់កូន ប្រពន្ធ និងអ្នកចាស់ទុំរបស់អ្នកជាខែលការពារមនុស្ស»។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក Putin រដ្ឋមន្ត្រីការបរទេស Sergei Lavrov រដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងអគ្គសេនាធិការ Valery Gerasimov ចំណែកសហភាពអឺរ៉ុប និងអង់គ្លេសបានបង្កកទ្រព្យសម្បត្តិណាមួយដែលលោកពូទីន និងឡាវរ៉ូវកាន់កាប់នៅក្នុងទឹកដីរបស់ពួកគេ។ ប្រទេសកាណាដាក៏បានចាត់វិធានការស្រដៀងគ្នា។

ទោះជាយ៉ាងណាក៏ដោយ ការបង្កើនទណ្ឌកម្មមិនបានរារាំងលោកពូទីនទេ!

ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដណ្តើមយកអាកាសយានដ្ឋាន Hostomel ភាគពាយ័ព្យនៃរដ្ឋធានីគៀវ ដែលជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវាយលុកយករដ្ឋធានីយកតែម្ដង។ ទាហានឆ័ត្រយោងរុស្ស៊ីបានចុះចតនៅទីនោះក្នុងម៉ោងដំបូងនៃសង្រ្គាម។

នៅព្រឹកថ្ងៃសៅរ៍ ទីបញ្ជាការកងទ័ពអាកាសរបស់អ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅជិតមូលដ្ឋានទ័ពអាកាសនៅ Vasylkiv ភាគនិរតីនៃទីក្រុងគៀវ ដែលខ្លួនបាននិយាយថា ស្ថិតនៅក្រោមការវាយប្រហារពីទាហានឆ័ត្រយោងរុស្ស៊ី។ ពួកគេក៏បានឱ្យដឹងដែរថា យន្តហោះចម្បាំងរបស់ខ្លួនម្នាក់បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី។

អភិបាលក្រុងគៀវ និងប្រជាជន៣លាននាក់ ដែលមានអតីតម្ចាស់ជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Vitali Klitschko បាននិយាយកាលពីថ្ងៃសុក្រថា អ្នកបំផ្លិចបំផ្លាញជនជាតិរុស្ស៊ីបានចូលទីក្រុងរួចហើយ។

លោកថា៖ «ខ្មាំងចង់ដាក់រាជធានីឱ្យទន់ជង្គង់ហើយបំផ្លាញពួកយើង»។

លើកតម្កើងអ្នកការពាររបស់យើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខនៅទីក្រុងញូវយ៉ក ប្រទេសរុស្ស៊ីបានវេតូលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងបដិសេធការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ខណៈដែលប្រទេសចិនបានបដិសេធចំណាត់ការប្រទេសលោកខាងលិចដែលចង់ធ្វើឱ្យរស្ស៊ីមានភាពឯកោ។ អេមីរ៉ាត់អារ៉ាប់រួម និងឥណ្ឌាក៏បានអនុប្បវាទ ខណៈដែលសមាជិក ១១នាក់ដែលនៅសល់បានបោះឆ្នោតគាំទ្រ។

ចំពេលភាពចលាចលនៃសង្រ្គាម រូបភាពនៃអ្វីដែលកំពុងកើតឡើងនៅលើដីនៅទូទាំងប្រទេសអ៊ុយក្រែន ដែលជាប្រទេសធំទីពីរនៅអឺរ៉ុបបន្ទាប់ពីរុស្ស៊ីខ្លួនឯងបានលេចចេញជារូបរាងយឺត។

ប្រធានាធិបតី Zelenskiy បានសរសេរនៅលើ Twitter ថាមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងដែលធ្វើឱ្យទាហានស្លាប់នៅច្រកចូលទីក្រុងភាគខាងកើតនៃ Chernihiv និង Melitopol ក៏ដូចជានៅ Hostomel ។

លោកបាននិយាយថា៖ «លើកតម្កើងអ្នកការពាររបស់យើងទាំងប្រុសទាំងស្រីលើកតម្កើងអ៊ុយក្រែន» ដោយដាក់នៅខាងមុខដោយនាយករដ្ឋមន្ត្រី និងទីប្រឹក្សានៅក្នុងវីដេអូដែលបានបង្ហោះដើម្បីបញ្ជាក់ថាគាត់នៅក្នុងរដ្ឋធានី។

សាក្សីបានឱ្យដឹងថា ពួកគេបានឮការផ្ទុះ និងការបាញ់កាំភ្លើងនៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Kharkov ដែលជាទីក្រុងទីពីររបស់អ៊ុយក្រែន នៅជិតព្រំដែនរុស្ស៊ី។ យោធាអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីត្រូវបានបញ្ឈប់ជាមួយនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅជិតទីក្រុង Konotop ភាគឦសាន។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងរថពាសដែករុស្ស៊ីបានបើកផ្លូវថ្មីមួយឆ្ពោះទៅកាន់រដ្ឋធានី បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយក Chernihiv ។

អ៊ុយក្រែនបាននិយាយថា រហូតមកដល់ពេលនេះ ទាហានរុស្សីជាង ១ពាន់នាក់ត្រូវបានសម្លាប់។ ប្រទេសរុស្ស៊ីមិនបានបញ្ចេញតួលេខជនរងគ្រោះទេ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយទៅកាន់សមភាគីអ៊ុយក្រែនដោយបានថ្កោលទោសការស្លាប់របស់ជនស៊ីវិលដែលត្រូវបានរាយការណ៍ថា រួមទាំងកុមារអ៊ុយក្រែនផងដែរ។

ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយថា មនុស្សរាប់សែននាក់កំពុងធ្វើដំណើរចាកចេញពីអ៊ុយក្រែន។

ក្រុមមន្ត្រីបាននិយាយថា សេតវិមានបានស្នើសុំសភាសម្រាប់លុយ ៦,៤ពាន់លានដុល្លារជាជំនួយផ្នែកសន្តិសុខ និងមនុស្សធម៌សម្រាប់វិបត្តិអ៊ុយក្រែន។

អ៊ុយក្រែនបានហាមឃាត់បុរសដែលមានអាយុប្រយុទ្ធពី១៨ដល់៦០ឆ្នាំមិនឱ្យចាកចេញ ហើយនៅតាមព្រំដែនជាមួយប៉ូឡូញ រូម៉ានី ហុងគ្រី និងស្លូវ៉ាគី អ្នកដែលឃើញឆ្លងកាត់ភាគច្រើនជាស្ត្រី និងកុមារ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា ការសម្រេចចិត្តសម្របសម្រួលដាក់ទណ្ឌកម្មលោក ពូទីន ដែលជាអ្វីដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចៀសវាងរហូតមកដល់ពេលនេះ គឺមានបំណងផ្ញើសារច្បាស់លាស់មួយអំពីឯកភាពនៃសម្ព័ន្ធមិត្ត។

ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការដាក់ទណ្ឌកម្មថ្មីបានឆ្លុះបញ្ចាំងពី «ភាពទន់ខ្សោយទាំងស្រុង» របស់បស្ចិមប្រទេស។

បណ្តាប្រទេសលោកខាងលិចបានប្រកាសពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមទាំងការដាក់ក្នុងបញ្ជីខ្មៅធនាគាររបស់ខ្លួន និងហាមឃាត់ការនាំចេញបច្ចេកវិទ្យា។

កាលពីថ្ងៃសុក្រ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខែឧសភា ពីទីក្រុង St Petersburg ទៅកាន់ទីក្រុងប៉ារីស ហើយ Formula One បានលុបចោលការប្រកួត Grand Prix នៅឆ្នាំនេះ។ សហភាពការផ្សាយរបស់សហភាពអឺរ៉ុបបានបិទប្រទេសរុស្ស៊ីចេញពីការប្រលងចម្រៀង Eurovision សម្រាប់ឆ្នាំ២០២២។

ដុតក្នុងនរក

មន្ត្រីអាមេរិកជឿថា គោលបំណងដំបូងរបស់រុស្ស៊ីគឺដើម្បី «កាត់ផ្តាច់» រដ្ឋាភិបាលរបស់លោក Zelenskiy ។

លោកប្រធានាធិបតី ពូទីន និយាយថា អ៊ុយក្រែន គឺជារដ្ឋខុសច្បាប់ដែលត្រូវបានបែកចេញពីប្រទេសរុស្ស៊ី ខណៈប្រជាជនអ៊ុយក្រែនមើលឃើញថាមានគោលបំណងលុបបំបាត់ប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំរបស់ពួកគេ។

ពូទីន ថាគាត់មិនមានគម្រោងការកាន់កាប់យោធាទេ គឺគ្រាន់តែដើម្បីរំសាយអាវុធអ៊ុយក្រែន និងដកមេដឹកនាំចេញប៉ុណ្ណោះ ប៉ុន្តែវាមិនច្បាស់ថា តើមេដឹកនាំដែលគាំទ្ររុស្ស៊ីអាចត្រូវបានដំឡើងយ៉ាងដូចម្តេច លុះត្រាតែទាហានរុស្ស៊ីគ្រប់គ្រងប្រទេសភាគច្រើន។

ប្រជាជនអ៊ុយក្រែនបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីឯករាជ្យភាពនៅក្រោយការដួលរលំនៃសហភាពសូវៀត ហើយទីក្រុងគៀវ សង្ឃឹមថានឹងចូលរួមជាមួយណាតូ និងសហភាពអឺរ៉ុប ដែលជាសេចក្តីប្រាថ្នាដែលធ្វើឱ្យទីក្រុងម៉ូស្គូខឹងសម្បារ។

នៅពេលដែលសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានស្រែកទ្រហឹងពេញទីក្រុងសម្រាប់ថ្ងៃទីពីរ អ្នកស្រុកមួយចំនួនបានជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។

កញ្ចក់បង្អូចត្រូវបានផ្ទុះចេញពីប្លុកផ្ទះល្វែង ១០ជាន់នៅជិតអាកាសយានដ្ឋានធំ។

អ្នកស្រី Oxana Gulenko បាននិយាយថា៖ «តើយើងអាចឆ្លងកាត់រឿងនេះក្នុងសម័យរបស់យើងបានដោយរបៀបណា? ពូទីនគួរតែដុតក្នុងនរករួមជាមួយគ្រួសាររបស់គាត់» គាត់បាននិយាយដោយបោសកញ្ចក់ដែលបែកចេញពីបន្ទប់របស់នាង។

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាចូលទៅក្នុងជម្រកចង្អៀតមួយនៅក្រោមអគារបន្ទាប់ពីការព្រមានតាមទូរទស្សន៍អំពីការវាយប្រហារតាមអាកាស។

អ្នកស្រី Viktoria អាយុ៣៧ឆ្នាំ ដែលកូនៗរបស់នាងដែលមានអាយុ៥ និង៧ឆ្នាំ បានដេកនៅក្នុងអាវរងាររបស់ពួកគេថា៖ «តើអ្នកអាចធ្វើសង្រ្គាមប្រឆាំងនឹងប្រជាជនសន្តិភាពដោយរបៀបណា?»

By EAC News ប្រែសម្រួលពី REUTERS



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក