BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៧០ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៣៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣៥ករណី ខណៈអ្នកជំងឺ ៤៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៩,៥៤៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៣២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២២,៨៧៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៦៩៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ៨,២៧០ករណី(ជាប្រភេទអូមីក្រុង) ៕