ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ថា ក្រសួងទទួលបានព័ត៌មានបឋមពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ ហើយស្ថានទូតនឹងបន្តតាមដានបន្តទៅទៀត ។
បើតាមលោក ជុំ សន្ទរី កម្ពុជាពុំមានស្ថានតំណាងនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយបានស្នើអោយស្ថានទូតកម្ពុជាប្រចាំនៅរុស្សីស្វែងរកព័ត៌មាន ថាតើមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែន ឬទេ? ហើយប្រសិនបើមាន សូមអោយយកចិត្តទុកដាក់អំពីករណីសុវត្ថភាពរបស់ពួកគេ ហើយរាយការណ៍ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការណ៍៕