ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ ដាក់ខ្លួននៅដាច់ដោយឡែកបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កំពុងដាក់ខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាព និងធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីសម្ដេចបានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកមានផ្ទុកជំងឺនេះ។

សម្ដេចតេជោ បានឲ្យដឹងតាមហ្វេសប៊ុកផេករបស់សម្ដេចនៅល្ងាចនេះថា បើទោះបីជាសុខភាពរបស់សម្ដេចនៅធម្មតាក៏ដោយ ក៏ប៉ុន្តែសម្ដេចត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកមួយរយៈសិន។

សម្ដេចសរសេរថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ដោយសារខ្ញុំបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនខ្ញុំក្នុងពេលកំពុងមានការសង្ស័យខ្ញុំសម្រេចដាក់ខ្លួនធ្វើចត្តាឡីសក័មួយរយៈពេលខ្លីសិន។ ខ្ញុំនឹងរស់នៅដាច់ដោយឡែកតែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីសក័ ៣លើកមុនៗនោះដែរ»។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចនៅតែរក្សាកម្មវិធីសម្រាប់សប្តាហ៍ក្រោយដដែល ខណៈសម្ដេចនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់លទ្ធផលជាបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក