ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

ខេត្តកណ្តាល បញ្ចប់ការអនុវត្តវិធានការរដ្ឋបាលសម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ បានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង»

កណ្តាល : ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានប្រកាសបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដោយបានកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ចាប់ពីថ្ងៃទី២៧ ខែឧសភា នេះតទៅ។

រដ្ឋបាលខេត្តកណ្តាល បានបន្តថារដ្ឋបាលស្រុកពញាឮ ត្រូវទទួលបន្ទុកអនុវត្តនិងសម្របសម្រួលការងារចាំបាច់ដូចជា៖

-ការងារផ្នែកសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។

-សម្របសម្រួលលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន និងសម្របសម្រួលការផ្តល់សេវាសុខាភិបាលទូទៅ និងអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ការយកសំណាកការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ១៩ ដោយធានាឱ្យបាននូវការគោរពនិងអនុវត្តវិធានការសុខាភិបាលជាចាំបាច់

-ដឹកនាំត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយនិងណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ត្រូវរៀបចំខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងរៀបចំដាក់អាល់កុល ឬជែលសម្រាប់អតិថិជនលាងដៃគ្រប់ៗគ្នា។

-ការងារត្រួតពិនិត្យ និងគ្រប់គ្រងកន្លែងលក់ម្ហូបអាហារ ហាងទំនិញការផ្គត់ផ្គង់ទំនិញ អាជីវកម្មដ្ឋាន និងសេវាកម្ម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមវិធានការសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តជាធរមាន។

-លើកទឹកចិត្ត និងណែនាំដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ (ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ។

-កំណត់គោលការណ៍ចាំបាច់ផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងករណីរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងលំនៅឋាន អគារស្នាក់នៅ ឬទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដ្ឋាន ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន រដ្ឋបាលស្រុកពញាឮ ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងទាំងនោះ ជាបណ្តោះអាសន្ន និងរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍នឹងចាត់វិធានការឆ្លើយតបឱ្យបានឆាប់រហ័ស សំដៅទប់ស្កាត់និងកាត់ផ្តាច់កុំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក