បារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ «បំបាត់អ៊ុយក្រែនចេញពីផែនទី»។
លោកបានប្រាប់ស្ថានីយវិទ្យុ France Inter ថា ទណ្ឌកម្មរបស់អឺរ៉ុបជាច្រើន បានប្រកាសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
រដ្ឋមន្ត្រីបាននិយាយថា ទណ្ឌកម្មរបស់បារាំងប្រឆាំងនឹងរុស្ស៊ីដែលមិនទាន់ត្រូវបានប្រកាសដោយប្រធានាធិបតី Emmanuel Macron "ប៉ុន្តែសន្យាថា ទណ្ឌកម្មនឹងមានសភាពធ្ងន់ធ្ងរ"។
លោករដ្ឋមន្ត្រីបាននិយាយថា មេដឹកនាំអឺរ៉ុបបានទទួលសំណើរបស់អ៊ុយក្រែនសម្រាប់ជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌។
លោក Le Drian បាននិយាយថាសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែនគឺជារឿងសំខាន់ បន្ទាប់ពីមានការអត្ថាធិប្បាយពីលោក Volodymyr Zelensky ដែលរុស្ស៊ីកំពុងកំណត់គោលដៅលើគាត់ និងក្រុមគ្រួសាររបស់គាត់៕