ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាចម្រៀង សុិន ឧត្តមផល្លា ទទួលមរណភាពនៅព្រឹកមិញនេះដោយសារជំងឺមហារីកខួរក្បាល

ភ្នំពេញ : ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកក្នុងចង្កោមសិល្បៈ ដែលបានបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀតហើយ គឺលោកស្រី ស៉ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយនាព្រឹកមិញនេះ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ។

នេះបើតាមការចុះផ្សាយរបស់ Fresh News Plus នៅមុននេះបន្តិចថា តារាចម្រៀង ស៉ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង ៧ៈ៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីក។

ជាការពិត កាលនៅមានជីវិត អ្នកនាង ស៉ិន ឧត្តមផល្លា នាពេលថ្មីៗនេះ បានដាច់ចិត្តទម្លាយប្រាប់មហាជន ក៏ដូចជាមិត្តរួមអាជីពថា លោកស្រី បានរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ។

តែយ៉ាងណា បន្ទាប់ពីជានៅកន្លែងចាស់ វាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។

គួរជម្រាបថា អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រីហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។ ភាពយន្តដែលអ្នកនាងបានសម្តែងកន្លងទៅគឺ «រាជនីភូមិគ្រិះ» របស់ទូរទស្សន៍ហង្សមាស ដែលដើរតួជាម្តាយរបស់លោក ណុប បាយ៉ារិទ្ធ។

តែយ៉ាងណា អ្នកនាង ស៉ិន ឧត្តមផល្លា បានបាត់មុខពីវិស័យចម្រៀង ១ឆ្នាំចុងក្រោយនេះ ដោយសារសម្រាកព្យាបាលជំងឺមហារីក ដែលទើបនឹងបង្ហាញប្រាប់សាធារណជនឲ្យដឹងនាពេលថ្មីៗនេះ តែជាអកុសលក្រោយនៅថ្ងៃទី២៨ ខែឧសភា នេះអ្នកនាងបានទទួលមរណភាពហើយ ត្បិតមានការជួយជ្រោមជ្រែងពីក្រុមគ្រូពេទ្យ និងមិត្តសិល្បៈគ្រប់មជ្ឈដ្ឋានក្តី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក