ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យោធាអ៊ុយក្រែនថា ខ្លួនអាចគ្រប់គ្រងពីការវាយប្រហារពីរុស្ស៊ីនៅភាគខាងជើងបាន

អ៊ុយក្រែន ៖ ប្រមុខយោធាអ៊ុយក្រែនលោក Valerii Zaluzhnyi បាននិយាយថា កងទ័ពអ៊ុយក្រែនបានកំពុងទប់ទល់នឹងកងកម្លាំងរុស្ស៊ីដោយជោគជ័យដែលរុលទៅមុខពីភាគខាងជើង។

លោក Zaluzhnyi បាននិយាយថា កងកម្លាំងអ៊ុយក្រែនអាចទប់ទល់ពីការវាយប្រហារកងទ័ពរុស្ស៊ីនៅក្នុងតំបន់ Chernihiv ភាគខាងជើងនៃរដ្ឋធានី Kyiv ។

រថយន្តយោធាររបស់រុស្ស៊ីត្រូវបានបង្ខំឱ្យដកថយពី Chernihiv ក្នុងទិសដៅពី Sedniv និងពី Horodnya ទៅ Semenivka" ។

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាកងកម្លាំងរុស្ស៊ីកំពុងពង្រឹងទីតាំងរបស់ពួកគេនៅភាគពាយព្យនៃទីក្រុង Kyiv បន្ទាប់ពីបានកាន់កាប់មូលដ្ឋានទ័ពអាកាសនៅឯ Hostomel កាលពីថ្ងៃព្រហស្បតិ៍។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Anna Malyar ក៏បាននិយាយថា នៅសល់តែចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ទៀតប៉ុណ្ណោះគឺរុស្ស៊ីវាយដល់ទីក្រុង Kyiv ហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក