សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា | លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ | រកឃើញវត្តមានកូនសត្វផ្សោតថ្មីមួយក្បាលនៅព្រែកត្នោត ខេត្តកំពត | ទស្សនាការផ្សាយផ្ទាល់: កម្មវិធី «អ្នកស្នងមរតក» ទិសស្លោករក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី |

រកឃើញមនុស្ស៦៤នាក់ទៀតមានវិជ្ជមានកូវីដ-១៩ និងជាសះស្បើយ២៣នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ : នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសរកឃើញមនុស្ស៦៤នាក់ទៀតមានវិជ្ជមានកូវីដ-១៩ និងជាសះស្បើយ២៣នាក់ដែលជាករណីឆ្លងនៅក្នុងសហគមន៍។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅនិងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៨៥ ៦៨៩, ០៨៨ ៥៩៨៤៤៩៦



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក