រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ប្រតិកម្មមេដឹកនាំពិភពលោកក្រោយរុស្ស៊ីបានបើកការវាយប្រហារទៅលើអ៊ុយក្រែន

អន្តរជាតិ៖ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសសេចក្តីថ្លែងការណ៍ តាមកញ្ចក់ទូរទស្សន៍ចេញនូវប្រតិបត្តិការយោធា ទៅកាន់តំបន់ Donbass ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ Donetsk និង Luhansk ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

បើតាមប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ក្នុងរយៈពេលត្រឹម ២៤ម៉ោង ជនស៊ីវិលនិងបុគ្គលិកយោធា ចំនួន ១៣៧នាក់ ត្រូវបានសម្លាប់ និងជាង ៣០០នាក់បានរងរបួស ប្រជាជនយ៉ាងហោចណាស់ ២០ម៉ឺននាក់បានរត់ភៀសខ្លួន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ ក្នុងផ្លូវរថភ្លើងក្រោមដីពីការវាយលុករបស់រុស្ស៊ី។

ភ្លាមៗក្រោយការវាយប្រហារ ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រតិកម្មចំពោះការលុកលុយដែលសហរដ្ឋអាមេរិកបានព្យាករណ៍អស់ជាច្រើនសប្តាហ៍មកហើយ បាននិយាយថា គាត់បានបួងសួងដល់ប្រជាជនអ៊ុយក្រែន ព្រោះពួកគេទទួលរងការវាយប្រហារដោយអយុត្តិធម៌ ដោយកងកម្លាំងយោធារុស្ស៊ី។

លោក Joe Biden ក៏បានថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាអ្នកឈ្លានពានដែលបានបើកប្រតិបត្តិការ "សង្រ្គាមដោយគ្មានមូលហេតុ" និងចង់បង្កើតសហភាពសូវៀតឡើងវិញ។

ឥឡូវនេះមានការប្រេះឆាទាំងស្រុងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូនៅតែបន្តនៅលើផ្លូវដែលខ្លួនកំពុងដំណើរការ ហើយការដាក់ទណ្ឌកម្មបន្ថែមទៀតកំពុងត្រូវបានគ្រោងទុក។ ចំណែកអតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ វិញបាននិយាយថា បើលោកកំពុងកាន់អំណាចម្ល៉េះរុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនទេ។

សហភាពអឺរ៉ុបនៅថ្ងៃសុក្រនេះ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីទៀតទៅលើរុស្ស៉ី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងថា ការដាក់ទណ្ឌកម្មថ្មីនេះ នឹងមានឥទ្ធិពលក្នុងកម្រិតអតិបរមាតែម្តងទៅលើសេដ្ឋកិច្ចនិងថ្នាក់ដឹកនាំនយោបាយរបស់រុស្ស៉ី។

លោកស្រីថា៖ «យើងនឹងធ្វើឱ្យរុស្ស៉ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ក៏បានប្រកាសថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ដែលកំពុងធ្វើប្រតិបត្តិការយោធា ឈ្លានពានប្រទេសអ៊ុយក្រែនផង ខណៈនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្កោលទោសភ្លាមៗបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនដោយនិយាយថាវា «អង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ» ។

លោក Kishida បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «យើងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់រុស្ស៊ី ហើយនឹងសហការជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិដើម្បីឆ្លើយតបយ៉ាងរហ័ស»។

Kishida បានបន្ថែមថា ទីក្រុងតូក្យូនឹងបន្តធ្វើការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពរបស់ជនជាតិជប៉ុននៅអ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dimitry Kuleba ប្រកាសអំពាវនាវដល់ប្រទេសដៃគូទាំងអស់ឱ្យ ផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី ខណៈអ៊ុយក្រែនបានប្រកាសផ្តាច់ហើយ។

ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ព្រឹត្តិការណ៍នៅអ៊ុយក្រែនជាការយកមកពិភាក្សាក្នុងភាពស្ងាត់ស្ងៀម ឯកឧត្តមនាយករដ្ឋមន្ត្រី អ៊ីស្មាអែល និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនានិងដំណោះស្រាយដោយសន្ដិវិធី» ។

ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅថ្ងៃសុក្រនេះថា មេដឹកនាំអឺរ៉ុបបានបដិសេធឆ្លើយនឹងសំណួររបស់លោកលើភាពជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន ខណៈលោកបានប្រាប់ឱ្យពលរដ្ឋចេញទៅច្បាំង និងបរិច្ចាកឈាមដើម្បីសង្គ្រោះទាហានដែលរងរបួស។

លោកថា៖ «ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូបរបស់អឺរ៉ុប ថាតើអ៊ុយក្រែននឹងក្លាយជាសមាជិក NATO ដែរឬទេ។ ខ្ញុំបានសួរដោយផ្ទាល់ ហើយគ្រប់គ្នាភ័យខ្លាច មិនបានឆ្លើយតបនោះឡើយ»។

គួរបញ្ចាក់ថាគិតត្រឹមម៉ោង ២រសៀល (ម៉ោងនៅកម្ពុជា) កងទ័ពរុស្ស៊ីបានចល័តនៅសល់ ៣០គីឡូម៉ែត្រទៀតមកដល់រដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែន ខណៈទីប្រឹក្សាម្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា រដ្ឋធានីគៀវកំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក