ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ អំពាវនាវឱ្យមានកិច្ចសន្ទនានិងដំណោះស្រាយដោយសន្ដិវិធីចំពោះវិបត្តិអ៊ុយក្រែន

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយសន្ដិវិធីចំពោះបញ្ហាជម្លោះរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីម្សិលមិញ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីម្សិលមិញសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានពិភាក្សាគ្នាលើបញ្ហានេះ ដោយសម្ដេចថាអ្វីដែលកម្ពុជាចង់ឃើញដំណោះស្រាយដោយសន្ដិវិធីចំពោះវិបត្តិនេះ។

សម្ដេចថា៖ «ព្រឹត្តិការណ៍នៅអ៊ុយក្រែនជាការយកមកពិភាក្សាក្នុងភាពស្ងាត់ស្ងៀម ឯកឧត្តមនាយករដ្ឋមន្ត្រី អ៊ីស្មាអែល និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនានិងដំណោះស្រាយដោយសន្ដិវិធី»។

មុនពេលថ្ងៃរះនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅកាន់ទីក្រុងផ្សេងៗគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានពង្រាយទាហាននៅឆ្នេរសមុទ្រភាគខាងត្បូងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយនិយាយថា លោកបានសម្រេចចិត្ត ធ្វើប្រតិបត្តិការយោធាពិសេសនៅតំបន់ Donbas ដែលគាំទ្រដោយក្រុមផ្តាច់ខ្លួនរបស់អ៊ុយក្រែន។ ទោះជាយ៉ាងណា លោកថា រុស្ស៊ីគ្មានគម្រោងណាមួយកាន់កាប់ទឹកដីអ៊ុយក្រែនទេ។

រុស្ស៊ី បានបំផ្លាញប្រព័ន្ធការពារអាកាសទាំងអស់របស់អ៊ុយក្រែន ថែមទាំងបានដណ្តើមយកមូលដ្ឋានទ័ពអាកាសដែលមានចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រ ពីរដ្ឋធានីកណ្ដាលផងដែរ ខណៈប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្រកាសផ្ដាច់ចំណងការទូតនឹងរុស្ស៊ី ហើយហៅពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងផ្ដល់ឈាមដែលកំពុងតែមានតម្រូវការ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក