BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៧៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៥៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៦ករណី ខណៈអ្នកជំងឺ ៥០៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៩,០៧៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០២៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២២,៣៨០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៦៥៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ៧,៨៣៥ករណី(ជាប្រភេទអូមីក្រុង) ៕