សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

លោក ស្រី ចំរើន បដិសេធការបង្ហោះរបស់ផេកដែលត្រូវបានចោរបច្ចេកវិទ្យាលួចពីលោកយកទៅវាយប្រហារថ្នាក់ដឹកនាំ

ភ្នំពេញ៖ អតីតមេដឹកនាំនិស្សិតប្រឆាំងលោក កឹម សុខា គឺលោក ស្រី ចំរើន បានចេញមុខបដិសេធការផុសលើទំព័រហ្វេសបុកមួយដែលដាក់ឈ្មោះ Srey Chamroeun ដែលបានដាក់រូបលោក និងបានបង្ហោះវាយប្រហារថ្នាក់ដឹកនាំដោយចេតនាទុច្ចរិត។

ក្នុងលិខិតបដិសេធចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មេធាវីការពារក្ដីឱ្យលោក ស្រី ចំរើន គឺលោកមេធាវី រស់ ស៊ីថា បានបញ្ជាក់ថាហ្វេសបុកឈ្មោះ Srey Chamroeun ដែលបានសរសេរបង្ហោះវាយប្រហារលើថ្នាក់ដឹកនាំនេះមិនមែនជាហ្វេសបុកផ្លូវការរបស់លោក ស្រី ចំរើន ទៀតទេ ពោលគឺត្រូវចោរបច្ចេកវិទ្យាលួចយកទៅប្រើប្រាស់ជាយូរមកហើយ។ លោកបានច្រានចោលនូវការបង្ហោះរបស់ហ្វេសបុកនេះទាំងឡាយ។

ក្នុងលិខិតបដិសេធនោះបានសរសេរថា៖ «កន្លងមកទំព័រហ្វេសប៊ុកឈ្មោះ Srey Chamroeun ខាងលើនេះតែងតែធ្វើការផុសជាសាធារណៈនូវព័ត៌មានញុះញង់ គ្រប់រូបភាព ដើម្បីបរិហាកេរ្តិ៍ និងទំលាក់កំហុសមកលើកូនក្ដីរបស់ខ្ញុំចាទជាច្រើនលើកច្រើនសារបណ្ដាលអោយសាធារណៈជនមានការភ័ន្តច្រឡំ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល»។

លោកមេធាវី រស់ សីថា បានបន្ថែមថាកន្លងមកនេះកូនក្ដីរបស់លោកបានធ្វើការបដិសេធ និងជូនដំណឹងដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចទាំងអស់ ហើយក៏បានដាក់ពាក្យបណ្ដឹងប្ដឹងម្ចាស់ទំព័រហ្វេសប៊ុកក្លែងក្លាយនេះទៅកាន់ស្ថាប័នតុលាការរួចរាល់ហើយផងដែរ ដើម្បីកុំអោយមានការយល់ខុសមកលើលោកស្រី ចំរើន បន្តទៀត។

កាលពីថ្ងៃទី២ ខែកុម្ភៈ លោក ស្រី ចំរើន បានច្រានចោលនូវការបង្ហោះរបស់ផេកហ្វេសបុកនេះម្ដងរួចមកហើយបន្ទាប់ពីហ្វេសបុកដដែលនេះបានបង្ហោះព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តន៍ច្បាប់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកបានសរសេរថា៖ «ពេលនេះ ខ្ញុំ ស្រី ចំរើន ក្លាយជាផ្ទាំងស៊ីបរបស់ក្រុមឱកាសនិយមនៃក្រុមប្រឆាំងមាននិន្នាការបក្សប្រឆាំង ដោយសារតែខ្ញុំបានធ្វើអោយមេបក្សប្រឆាំងដែលជាអតីតបក្សប្រឆាំង CNRP (លោក កឹម សុខា) មានបញ្ហា ផ្នែកប្រព័ន្ធតុលាការ និង៉ះពាល់ជីវភាពបក្សរបស់លោកផ្ទាល់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក