ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ុយក្រែន ថាបានសម្លាប់ទាហានរុស្ស៊ីប្រមាណ ៥០នាក់

អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនប្រកាសថា បានសម្លាប់ទ័ពរុស្ស៊ីប្រមាណ ៥០នាក់ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។

ការចាប់ផ្តើមនៃការវាយប្រហារយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បាននាំឱ្យមានភាពចលាចលទាំងស្រុងនៅក្នុងប្រទេស បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាជាផ្លូវការ នូវប្រតិបត្តិការ កងកម្លាំងរុស្ស៊ីឱ្យបាញ់មីស៊ីល ទៅកាន់ទីក្រុងជាច្រើន ក្នុងប្រទេសអ៊ុយក្រែន ហើយថែមទាំងបានចុះចតកងទ័ពនៅលើឆ្នេរខាងត្បូង របស់ប្រទេសអ៊ុយក្រែនទៀតផង។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា អ៊ុយក្រែនអះអាងថា៖ «បានសម្លាប់ទ័ពរុស្ស៊ីប្រមាណ ៥០នាក់ហើយនាពេលនេះ»។

នៅព្រឹកថ្ងៃដដែល យន្តហោះរុស្ស៊ី ៥គ្រឿង និងឧទ្ធម្ភាគចក្រ ១គ្រឿងត្រូវអ៊ុយក្រែនបាញ់ទម្លាក់នៅ Luhansk។

រុស្ស៊ីកំពុងប្រឈមមុខនឹងការថ្កោលទោសជាសាកលពីមហាអំណាចលោកខាងលិចជុំវិញសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនជាមួយសហភាពអឺរ៉ុបដោយប្តេជ្ញាថានឹងធ្វើឱ្យទីក្រុងម៉ូស្គូទទួលខុសត្រូវចំពោះប្រតិបត្តិការយោធានេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក